មកមើលរថយន្តថ្មីរបស់ខ្សែបម្រើថៃ Chanathip ជិះនៅជប៉ុន

5105

ខ្សែបម្រើជម្រើសជាតិថៃ Chanathip Songkrasin របស់ក្លឹបជប៉ុន Consadole Sapporo បានបង្ហាញរថយន្តថ្មី ដែលមានតម្លៃជិត ៥ លានយ៉េន ឬប្រហែល ៤៥ ០០០ ដុល្លា។

រថយន្តម៉ាក NEW CHEROKEE LIMITED នេះជារបស់ក្រុមហ៊ុន Jeep ដែលបានប្រគល់ទៅឲ្យកីឡាករមាឌល្អិតដើម្បីប្រើប្រាស់ វាមានម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ និងកម្លាំង ១៨០ សេះផងដែរ។

កីឡាករដែលមានតម្លៃពលកម្ម ២៣ ៣០០ ដុល្លាក្នុងមួយខែរូបនេះ ជារដូវកាលទី ៤ របស់គេហើយនៅ J.League 1 បន្ទាប់ពីបានផ្លាស់ពី Muangthong United ក្នុងឆ្នាំ ២០១៧។