កីឡាករដែលមានបទពិសោធន៍លេងនៅក្របខ័ណ្ឌបាល់ទាត់អង់គ្លេស English Premier League ៥ រូប ត្រូវបានក្រុមនៅលីគកំពូលថៃ ធ្លាប់នាំមកចូលរួមក្រុម ក្នុងនោះមាន៖
១. ខ្សែប្រយុទ្ធ Leroy Lita របស់ក្លឹប Sisaket FC
Leroy Lita បច្ចុប្បន្នមានវ័យ ៣៥ ឆ្នាំ រូបគេជាអតីតយុវជនរបស់ក្លឹប Chelsea និងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ ធ្លាប់លេងអោយក្រុម Bristol City, Reading, Middlesbrough, Swansea City, Barnsley មុនពេលផ្លាស់មកលេងនៅលីគកំពូលថៃដោយចូលរួមជាមួយ Sisaket FC ក្នុងឆ្នាំ ២០១៧។
២. ខ្សែប្រយុទ្ធ Jay Simpson របស់ក្លឹប Buriram United
Jay Simpson បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ អតីតជាយុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal និងធ្លាប់លេងនៅក្លឹបផ្សេងទៀតមាន West Bromwich Albion និង Hull City មុនពេលផ្លាស់មកកាន់លីគកំពូលថៃដើម្បីចូលរួមជាមួយក្រុម Buriram United ក្នុងឆ្នាំ ២០១៤។
៣. ខ្សែប្រយុទ្ធ Jay Bothroyd របស់ក្លឹប Muangthong United
Bothroyd បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ រូបគេបានចូលរួមជាមួយក្លឹបថៃ Muangthong United ក្នុងឆ្នាំ ២០១៤ ក្រោយមកបានផ្លាស់ទៅ Consadole Sapporo បច្ចុប្បន្ន អតីតកាលគេជាយុវជនរបស់ក្លឹប Arsenal មានបទពិសោធន៍លេងឲ្យក្លឹបមួយចំនួននៅ Premier League មានដូចជា Wolverhampton Wanderers, Cardiff City, Queens Park Rangers ជាដើម។
៤. ខ្សែប្រយុទ្ធ Florent Sinama Pongolle របស់ក្លឹប Chainat Hornbill
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Florent Sinama Pongolle ធ្លាប់លេងជាមួយក្រុមល្បីៗដូចជា Liverpool, Atletico Madrid មុនពេលផ្លាស់ទៅលីគកំពូលថៃដើម្បីចូលរួមជាមួយ Chainat Hornbill ក្នុងឆ្នាំ ២០១៦។
៥. ខ្សែប្រយុទ្ធ Robbie Fowler របស់ក្លឹប Muangthong United
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Robbie Fowler ជាកីឡាកររបស់ក្លឹបធំៗ ២ គឺ Liverpool និង Manchester City មុនពេលផ្លាស់ទៅ Thai League 1 ជាមួយក្រុម Muangthong United ក្នុងឆ្នាំ ២០១១។