មកស្គាល់កីឡាករ U-22 ចំនួន ៨ នាក់ ដែលមានតម្លៃខ្លួនថ្លៃបំផុតនៅអាស៊ាន

10085

នាពេលថ្មីៗនេះ កីឡាករវ័យក្មេងៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗមួយចំនួន ជាពិសេសក្លឹបមកពីតំបន់អឺរ៉ុប។

ជាក់ស្ដែង​កីឡាករ​យុវជន​របស់ម៉ាឡេស៊ី Luqman Hakim បានចុះហត្ថលេខា​ជាមួយក្លឹប K.V. Kortrijk របស់បែលហ្ស៊ិក និងយុវជនរបស់ឥណ្ឌូនេស៊ី Egy Maulana Vikri បានចុះហត្ថលេខា​ជាមួយក្លឹបប៊ូឡូញ Lechia Gdańsk។ ខណៈ​ដែល​ក្លឹបអឺរ៉ុបទាំងនោះបានមើលឃើញពីសក្តានុពលរបស់ពួកគេទាំងពីរ។​

ខាងក្រោមនេះ យើងនិងបង្ហាញពីតម្លៃទីផ្សារបច្ចុប្បន្នរបស់កីឡាករអាយុក្រោម ២២ ឆ្នាំមកពីតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) យោងតាមទិន្នន័យរបស់ Transfermarkt។ វាអាចសម្រួលប្រសិនបើក្លឹបណាមួយចាប់អារម្មណ៍ក្នុងការចង់បានពួកគេ។

១. Suphanat Mueanta (Buriram United) តម្លៃ​ខ្លួន ៥២ មុឺនដុល្លារ

ប្រាំបីSuphanat គឺជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិថៃនាពេលបច្ចុប្បន្ននេះ។ រូបគេកំពុងគ្រងកំណត់ត្រាជាអ្នករកគ្រាប់បាល់ក្មេងជាងគេនៅ AFC Champions League។

២. Ekanit Panya (Chiangrai United) តម្លៃ​ខ្លួន ៣៨ មុឺនដុល្លារ

ប្រាំបីEkanit រួមចំណែក​ជួយក្រុម Chiangrai United ក្លាយជាជើងឯកលីគកំពូលថៃ ក្នុងការប្រដេញពិន្ទុពីក្រុមខ្លាំងៗដូចជា Buriram United និង Bangkok United ជាដើម។

៣. Kritsada Kaman (Chonburi) តម្លៃ​ខ្លួន​ ២៤ ម៉ឺនដុល្លារ​

ប្រាំបីKritsada គឺជាអតីតប្រធានក្រុមជម្រើសជាតិថៃ U-18 ដែលបាននាំក្រុមយកឈ្នះម៉ាឡេស៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-18 ឆ្នាំ ២០១៧។

៤. Asnawi Mangkualam Bahar (PSM Makassar) ត​ម្លៃខ្លួន ២៤ ម៉ឺនដុល្លារ

ប្រាំបីAsnawi បានជួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-22 ឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន និងឈ្នះពានរង្វាន់ AFF U-22 នៅកម្ពុជាកាលពីឆ្នាំមុន។​

៥. Saddil Ramdani (Bhayangkara) តម្លៃ​ខ្លួន​ ២៤ ម៉ឺនដុល្លារ​

ប្រាំបីSaddil Ramdani ជាកីឡាកររបស់ក្លឹប Pahang ហើយ​ក៏ជាសមាជិកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-22 ឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩។
៦. Korrawit Tasa (Muangthong United) តម្លៃ​ខ្លួន ​២៤ ម៉ឺនដុល្លារ​

ប្រាំបីKorrawit Tasa ជាខ្សែប្រយុទ្ធវ័យក្មេងម្នាក់ដែលកំពុងឡើងជើងនៅក្នុងក្រុមយុវជនជម្រើសជាតិថៃដូចជាមិត្តរបស់គេ Suphanat ផងដែរ។​

៧. Firza Andika (AFC Tubize) តម្លៃ​ខ្លួន ២០ ម៉ឺនដុល្លារ

ប្រាំបីភាពរហ័សរហួត និងឈ្លាសវៃរបស់ Firza Andika បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបលីគកំពូលប៊ែលហ្ស៊ិក AFC Tubize។ រដូវកាលនេះ Firza កំពុងលេងជាមួយ PSM Makassar ក្នុងលក្ខខណ្ឌខ្ចីជើង។

៨. Syahrian Abimanyu (Madura United) តម្លៃ​ខ្លួន ២០ ​ម៉ឺនដុល្លារ

ប្រាំបីSyahrian Abimanyu ជាកីឡាករយុវជនឥណ្ឌូនេស៊ីមួយរូប ដែលធ្លាប់ហ្វឹកហាត់ជាមួយក្លឹបអេស្ប៉ាញ Levante បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Madura United ក្នុងលីគកំពូលឥណ្ឌូនេស៊ី។