មកស្គាល់ជើងចាស់អាស៊ាន ៥ រូបដែលរកបានច្រើនគ្រាប់សម្រាប់ក្រុមជម្រើសជាតិ

200

យោងតាមស្ថិតិពី Asean Football បានបង្ហាញពីកីឡាករជើងចាស់របស់ក្រុមជម្រើសជាតិអាស៊ានទាំង ៥ រូប ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាស៊ីអាគ្នេយ៍។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេមួយចំនួនក៏កំពុងកាន់កាប់កំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិនីមួយៗរបស់គេផងដែរ។

ខាងក្រោមនេះជាកីឡាករទាំង ៥ រូបដែលស្ថិតក្នុងបញ្ជី៖

១. ខ្សែប្រយុទ្ធម៉ាឡេស៊ី Zainal Abidin Hassan

Football: Former international Zainal in seventh heaven | The Star

លោក Zainal Abidin Hassan រកបាន ៧៨ គ្រាប់ពី ១៣៤ ប្រកួតឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីពីចន្លោះឆ្នាំ ១៩៨៤ ដល់ ១៩៩៦។

២. ខ្សែប្រយុទ្ធថៃ Kiatisuk Senamuang

Page 2: Kiatisuk Senamuang - bolaskor.com

លោក Kiatisuk Senamuang រកបាន ៧១ គ្រាប់ពី ១៣៤ អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិពីចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៧។

៣. ខ្សែបម្រើប្រយុទ្ធសិង្ហបុរី Fandi Ahmad

Saat Jadi Pemain Pinjaman, Prestasi Fandi Ahmad Malah Moncer ...

លោក Fandi Ahmad រកបាន ៥៥ គ្រាប់ពី ១០១ ប្រកួតឲ្យក្រុមជម្រើសជាតិពីចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩៧។

៤. ខ្សែបម្រើប្រយុទ្ធហ្វីលីពីន Phil Younghusband

Phil Younghusband calls it a day – Pinoyfootball

លោក Phil Younghusband រកបាន ៥២ គ្រាប់ពី ១០៨ ប្រកួតឲ្យក្រុមជម្រើសជាតិពីចន្លោះឆ្នាំ ២០០៦ ដល់ ២០១៩។

៥. ខ្សែប្រយុទ្ធវៀតណាម Le Cong Vinh

Tự truyện Lê Công Vinh “tố” việc biếu tiền HLV khiến giới bóng đá ...

លោក Le Cong Vinh រកបាន ៥១ គ្រាប់ពី ៨៣ ប្រកួតឲ្យក្រុមជម្រើសជាតិពីចន្លោះឆ្នាំ ២០០៤ ដល់ ២០១៦។