មកស្គាល់អ្នកទទួលបន្ទុកដឹកនាំ Muangthong United បន្តពីលោក Alexandre Gama

1110

ក្លឹបលីគកំពូលថៃ Muangthong United បានតែងតាំងអតីតកីឡាកររបស់ខ្លួនលោក Mario Gjurovski ជាគ្រូបង្វឹកថ្មីជំនួសលោក Alexandre Gama ដែលបានលាឈប់កាលពីថ្ងៃសៅរ៍ ។

Gama បានលាលែងពីតំណែងបន្ទាប់ពីដឹកនាំ Muangthong United បានត្រឹមស្ថិតនៅពាក់តារាង  Thai League 1 ។

ការបរាជ័យ ១-០ ក្រោមស្នាដៃក្រុម Trat FC បានក្លាយជាការប្រកួតចុងក្រោយរបស់គ្រូប្រេស៊ីល Gama ដែលកំពុងជាប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិថៃ U-21 និង U-23 ផងដែរ។

Gjurovski ធ្លាប់លេងឲ្យ Muangthong United ជាលើកដំបូងក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ ដែលរូបគេរកបាន ៥៩ គ្រាប់ក្នុង ១២១ ប្រកួត។

ក្រោយមកខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះ បានផ្លាស់ទៅកាន់ Bangkok United និង Bangkok Glass (BG Pathum United) មុនពេលវិលត្រលប់មកកាន់ Muangthong វិញកាលពីឆ្នាំមុន។

Gjurovski ត្រូវបានគេផ្តល់ទំនុកចិត្តឲ្យដឹកនាំក្រុមយុវជន Muangthong ប៉ុន្តែអវត្តមានរបស់ Gama បានផ្តល់ឱ្យគ្រូបង្វឹកវ័យ ៣៤ ឆ្នាំរូបនេះក្នុងការគ្រប់គ្រងក្រុមបណ្តោះអាសន្ន ។