ក្រុម BG Pathum United និង Port FC មានឈ្មោះស្វ័យប្រវត្តិទៅចាប់ពូល AFC Champions League ឆ្នាំ ២០២១ ក្រោយពួកគេជាក្រុមកំពូលទាំង ២ របស់ក្របខ័ណ្ឌ Thai League 1 ។
ក្របខ័ណ្ឌ Thai League 1 នៅសល់ម្នាក់ ១ ប្រកួតនឹងបញ្ចប់ជុំទី ១ ដោយក្រុមកំពូលតារាង BG Pathum United រកបាន ៣៨ ពិន្ទុហើយ Port FC រកបាន ៣៤ ពិន្ទុពី ១៤ ប្រកួតកន្លងមក ។
ដោយឡែកក្រុម ២ ទៀតគឺ Ratchaburi Mitr Phol FC និង Chiangrai United ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ នោះ ក៏មានកៅអីក្នុងដៃសម្រាប់ប្រកួតជម្រុះ AFC Champions League រដូវកាលក្រោយផងដែរ ។
នេះជាវត្តមានលើកទី ២ សម្រាប់ BG Pathum United នៅ ACL ខណៈក្រុមមួយនេះធ្លាប់លេងលើកចុងក្រោយក្នុងឆ្នាំ ២០១៥ ដែលមានឈ្មោះថា Bangkok Glass ហើយបានយកឈ្នះក្រុមម៉ាឡេស៊ី Johor Darul Ta’zim ៣-០ មុនធ្លាក់ក្រោមស្នាដៃក្រុមចិន Beijing Guoan ក្នុងវគ្គ Play-off Round ។
Ratchaburi Mitr Phol នឹងទទួលបានបទពិសោធន៍លើកដំបូងនៅក្នុងការប្រកួតពានកម្រិតទ្វីបអាស៊ីមួយនេះ ។
ថៃឆ្នាំនេះមាន ៤ ក្រុម ដោយ AFC ផ្តល់ឲ្យពួកគេនៅរូបមន្ត (២+២) ។ សម្រាប់ក្រុមប្រទេសអាស៊ានផ្សេងទៀតដែលមានឈ្មោះស្វ័យប្រវត្តិទៅចែកពូល AFC Champions League ២០២១ មានដូចខាងក្រោម៖
- ថៃ៖ BG Pathum United, Port FC
- ម៉ាឡេស៊ី៖ Johor Darul Ta’zim FC
- វៀតណាម៖ Viettel
- ហ្វីលីពីន៖ United City FC
- សិង្ហបុរី៖ Tampines Rovers