យោងតាមប្រភព Daily Mail បានរាយការណ៍ថា ក្លឹបអាហ្សង់ទីន Estudiantes de la Plata កំពុងពិភាក្សាជាមួយអតីតខ្សែបម្រើ Barcelona កីឡាករ Andres Iniesta ដើម្បីនាំរូបគេមកចូលរួមនាខែមករាខាងមុខនេះ។
កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ កំពុងលេងឲ្យក្លឹបជប៉ុន Vissel Kobe ក្រោយពីចាកចេញពី Barcelona ក្នុងរដូវកាល ២០១៧-២០១៨ ហើយបច្ចុប្បន្នត្រូវបានក្លឹបលេងនៅក្របខណ្ឌ Primera Division របស់អាហ្សង់ទីន ចាប់អារម្មណ៍ចង់ចុះហត្ថលេខា។
ប្រសិនបើការព្រមព្រៀងត្រូវបានសម្រេច រូបគេនឹងក្លាយជាមិត្តរួមក្រុមរបស់ខ្សែការពារ Javier Mascherano នឹងជាកូនសិស្សរបស់អតីតមិត្តរួមក្រុម និងជាខ្សែការពារក្រុម Barcelona លោក Gabriel Milito ដែលកំពុងដឹកនាំ។