សហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម បានប្រកាសកាលពីថ្ងៃច័ន្ទថាបានព្រមព្រៀងគ្នាទៅវិញទៅមកជាមួយលោក Jorge Luis Pinto ដើម្បីចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។
គ្រូបង្វឹកវ័យ ៦៧ ឆ្នាំបានលាឈប់ពីតំណែងត្រឹមតែ ៥ ខែប៉ុណ្ណោះបន្ទាប់ពីទទួលបន្ទុកដឹកនាំក្រុមកាលពីខែកក្កដា ។ ពោលគឺលោកមិនទាន់ដឹកនាំប្រកួតផ្លូវការណាមួយឡើយ ។
Pinto បានដឹកនាំអារ៉ាប់រួមក្នុងការប្រកួតមិត្តភាពចំនួន ៣ ប្រកួតដោយចាញ់អ៊ូសបេគីស្ថាន និងបារ៉ែន ហើយយកឈ្នះតាហ្ស៊ីគីស្ថានកាលពីខែវិច្ឆិកា ។
អារ៉ាប់រួមបច្ចុប្បន្នស្ថិតនៅលេខ ៤ ក្នុងពូល G នៃវគ្គជម្រុះ FIFA World Cup 2022 និង Asian Cup 2023 ដោយទទួលបានជ័យជម្នះតែ ២ ប្រកួតគត់ពី ៤ ប្រកួត។