មិនទាន់​ផ្លូវការ​ផង! គណនីបណ្តាញសង្គម អ្នកគាំទ្រក្លឹប Portimonense SC នៅម៉ាឡេស៊ី ត្រូវបានបង្កើតឡើង

99

កាលពីម្សិលមិញ អ្នកគាំទ្របាល់ទាត់ក្នុងស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននៃការផ្ទេរខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ាឡេស៊ី Safawi Rasid ទៅកាន់ក្លឹបព័រទុយហ្កាល់ Portimonense SC។​

លោក Martin Perst នាយកកីឡាបាល់ទាត់ Johor Darul Ta’zim (JDT) ក៏បានបញ្ជាក់ផងដែរអំពីរឿងនេះ តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើបណ្តាញសង្គមរបស់ក្លឹប។

“ យើងបានទទួលការផ្តល់ជូនសម្រាប់ Safawi Rasid ពី Portimonense SC ដែលជាក្លឹបលេងនៅលីគកំពូលរបស់ព័រទុយហ្កាល់។ យើងជឿជាក់ថាការផ្តល់ជូននេះគឺល្អសម្រាប់ JDT និង Safawi ហើយដូច្នេះយើងត្រៀមដោះលែង Safawi ដើម្បីបន្តអាជីពរបស់គាត់នៅអឺរ៉ុប។

លោកបានមានប្រសាសន៍ថា“ យើងមិនអាចបង្ហាញព័ត៌មានលំអិតនៃការផ្តល់ជូននេះទេពីព្រោះការចរចារចុងក្រោយកំពុងដំណើរការនៅឡើយ” ។

ទោះយ៉ាងណាព័ត៌មានលំអិតបន្ថែម ស្តីពីការផ្ទេរនេះមិនអាចត្រូវបានគេបង្ហាញឱ្យដឹងទេ ខណៈដែលពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចា។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះគឺមិនដល់ ២៤ ម៉ោងនៃការប្រកាសជាផ្លូវការពី JDT ផង ស្រាប់តែមានគណនីបណ្តាញសង្គម instagram របស់ក្លឹបអ្នកគាំទ្រ Portimonense SC នៅម៉ាឡេស៊ី ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការគាំទ្រយ៉ាងខ្លាំងដល់ Safawi Rasid។

គណនី​នោះមានឈ្មោះថា portagramense_malaysiafan ដែលមានអ្នក Follow ចំនួន ៤៧៩ នាក់ ក្នុងអំឡុងពេលមិនដល់ ១ ថ្ងៃ។