មិនធម្មតា! កូនកាត់ថៃ-អង់គ្លេស បំបែកកំណត់ត្រា ៥៩ ឆ្នាំរបស់ក្លឹបតោខៀវ Chelsea

819

ខ្សែប្រយុទ្ធកូនកាត់ថៃ-អង់គ្លេស Jude Soonsup-Bell បានក្លាយជាកីឡាករ Chelsea ដំបូងគេដែលរកបាន ៤ គ្រាប់ក្នុងការប្រកួតពានរង្វាន់ FA Youth សម្រាប់រយៈពេល ៥៩ ឆ្នាំ ។

កីឡាករវ័យ ១៦ ឆ្នាំលេងនៅក្រុម Chelsea U-18 រូបនេះ រកបាននៅនាទីទី ២, ១៧, ៤៤ និង ៧៤ ក្នុងជ័យជម្នះលើក្រុម Barnsley ៨-១ ដើម្បីឈានទៅវគ្គជម្រុះជុំទី ៤ នៃពានរង្វាន់ខាងលើ ។

គួរបញ្ជាក់ថា Jude Soonsup-Bell គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកូនកាត់ថៃដទៃទៀតលេងនៅអឺរ៉ុប។ រូបគេជាគោលដៅរបស់អ្នកចាត់ការក្រុមជម្រើសជាតិថៃលោក Akira Nishino ដើម្បីយកមកពង្រឹងក្រុមនាពេលអនាគត ។

ប្រភព៖ thechelseachronicle