មិននឹកស្មាន! មីយ៉ាន់ម៉ា វ៉ាថៃវៀតណាម មានក្លឹបទទួលបាន License លេងនៅ ACL ច្រើនជាងគេ

402

ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញនូវបញ្ជីឈ្មោះក្លឹបទាំងអស់ដែលទទួលបានជោគជ័យក្នុងការផ្តល់សិទ្ធិ ឫអាជ្ញាប័ណ្ឌ (License) សម្រាប់ប្រកួតពានរង្វាន់ AFC Cup និង AFC Champions League ឆ្នាំ ២០២១ ។

សម្រាប់ក្លឹបបណ្តាប្រទេសអាស៊ាន មីយ៉ាន់ម៉ា ជាប្រទេសដែលមានក្លឹបទទួលបាន License ច្រើនជាងគេបំផុត ពោលគឺចំនួន ១៥ ក្លឹប ។ ថៃ ស្ថិតនៅលេខ ២ មាន ១២ ក្លឹបនិងវៀតណាមស្ថិតនៅលេខ ៣ មាន ១0 ក្លឹប។

ម៉ាឡេស៊ីនៅលេខ ៤ ដោយមាន ៨ ក្លឹប ឥណ្ឌូណេស៊ីមាន ៧, សិង្ហបុរី ៥ និងហ្វីលីពីន ៣ ។

៧ ប្រទេសខាងលើជា License សម្រាប់ការប្រកួតពានរង្វាន់ AFC Champions League។ ដោយឡែកសម្រាប់ប្រទេស ៤ ផ្សេងទៀតដូចជាកម្ពុជា ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ទទួលបានការអនុញ្ញាត ដើម្បីចូលរួមប្រកួតត្រឹមតែកំរិតពានរង្វាន់ AFC Cup តែប៉ុណ្ណោះ ។

ជារួមនៅអាស៊ីជប៉ុនជាទូទៅឈរនៅចំណាត់ថ្នាក់លេខ ១ ដែលមាន ៥២ ក្លឹបទទួល License ពី AFC ខណៈ ២៥ ក្នុងចំណោមក្លឹបពួកគេទទួលការអនុញ្ញាតដោយការគោរពតាមលក្ខខណ្ឌ ។