មិននឹកស្មាន! Liverpool និង Man Utd ត្រូវក្រុមដៃគូលត់យ៉ាងចាស់ដៃ (វីដេអូ)

89

ក្រុមបិសាចក្រហម Manchester United ត្រូវបានក្រុមភ្ងៀវ Tottenham Hotspur ទំលុះសំណាញ់ទីយ៉ាងដំណំជាមួយលទ្ធផល ៦-១ ក្នុងការប្រកួត Premier League សប្ដាហ៍ទី ៤ នេះ ។

១ គ្រាប់របស់ Man Utd ជាគ្រាប់ប៉េណាល់ទីស៊ុតដោយ Bruno Fernandes តាំងពីនាទី ២ បានតែ ២ នាទីបន្ទាប់ Tanguy Ndombele ក៏រកបានគ្រាប់តាមស្មើភ្លាមៗ ហើយធ្វើការវាយបកនាំមុខជាបន្តបន្ទាប់ដោយ Sin Heung-min ២ គ្រាប់, Kane ២ គ្រាប់និង Serge Aurier ១ គ្រាប់ ។

ស្របថ្ងៃជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯកហង្សក្រហម Liverpool ក៏វាសនាមិនខុសគ្នាដែរ គឺត្រូវក្រុមម្ចាស់ផ្ទះ Aston Villa យកឈ្នះដោយលទ្ធផល ៧-២ ។ 

ក្នុងនោះកីឡាករ Watkins រកបានគ្រាប់ Hat-trick ឲ្យ Aston ហើយក៏ជាគ្រាប់បាល់ដំបូងខ្លួនគេនៅ Premier League ។

កំណត់ត្រាបរាជ័យជាប្រវត្តិសាស្រ្តនេះជាលើកទី ១ ហើយដែល Liverpool ចាញ់ ៧ គ្រាប់ចាប់តាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះហើយនេះជាការបរាជ័យលើកទី ៤ របស់ពួកគេនៅ Premier League ចាប់តាំងពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៩ ។

វីដេអូហាយឡាយ