មិនឲ្យចាញ់ Buriram! BG Pathum ចាប់អារម្មណ៍ខ្សែបម្រើជប៉ុនឆ្នើមម្នាក់ ដើម្បីបង្រ្គប់កូតា

453

យោងតាមសារព័ត៌មាន Ball Thai បានឲ្យដឹងថាក្លឹបលីគកំពូលថៃ BG Pathum United បានចាប់អារម្មណ៍លើខ្សែបម្រើជប៉ុន Hiroshi Kiyotake របស់ក្លឹប Cerezo Osaka ដើម្បីបង្រ្គប់កូតាកីឡាករអាស៊ី។

hiroshi kiyotake | Football Tribe Asia

ប្រភពដដែលបានអះអាងថា កិច្ចព្រមព្រៀងប្រាកដជាអាចធ្វើទៅបាន ខណៈដែលបច្ចុប្បន្នក្លឹបទាំងពីរជាដៃគូរសហការនិងគ្នា តែងតែមានកីឡាករផ្លាស់ប្តូរយកបទពិសោធន៍គ្នារៀងខ្លួន។ ដោយមួយរយៈចុងក្រោយនេះ BG Pathum បានបញ្ចូនយុវជនរបស់ខ្លួនទៅហាត់នៅក្លឹបខាងលើផងដែរ។

Related image

Kiyotake មានវ័យ ៣០ ឆ្នាំ ជាអតីតកីឡាករជម្រើសជាតិជប៉ុន រូបគេធ្លាប់បានបោះជំហានទៅកាន់ទឹកដីអឺរ៉ុបដោយលេងឲ្យក្រុមល្បីៗមួយចំនួនដូចជាក្រុមអាឡឺម៉ង់ FC Nuremberg, Hannover 96 និងក្រុមអេស្ប៉ាញ Sevilla មុនពេលផ្លាស់មកក្របខ័ណ្ឌ J.League សារជាថ្មីក្នុងឆ្នាំ ២០១៧។