មុនទទួលមរណៈភាព ៣ ខែ Maradona បង្ហោះសារទាក់ទងនិងអនុស្សាវរីយ៍មួយជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី

100

វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានទទួលមរណភាពនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវ័យ ៦០ ឆ្នាំដោយសាររោគគាំងបេះដូង ។

Diego Maradona: Argentina legend out of hospital after brain surgery |  Football News | Sky Sports

នៅមុនការលាចាកលោកនេះបានកើតឡើង ពោលគឺ ៣ ខែមុនលោកបានបង្ហោះរូបភាពអតីតកាលក្នុងនាមជាកីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកយុវជន ឫ FIFA World Youth Championship នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៩ ។

Pin en Diego maradona

ដែលពេលនោះក្រុមជម្រើសជាតិអាហ្សង់ទីនរបស់លោក បានជួបប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ហើយយកឈ្នះក្រុមអាស៊ីមួយនេះដោយលទ្ធផល ៥-០ ខណៈដែល ៤ គ្រាប់ប្រើពេលចន្លោះ ១៥ នាទី ។ Maradona រកបាន ២ គ្រាប់និងលោក Ramón Díaz (គ្រូបង្វឹក Botafogo ដែលក្លឹបទើបបណ្តេញចេញ) រកបាន Hat-trick ។

Diego Maradona Kenang Laga Lawan Indonesia di Piala Dunia Remaja 1979

Maradona បានសរសេររៀបរាប់បែបនេះថា “ខ្ញុំមិនអាចភ្លេចទេ! អំពីការបង្ហាញខ្លួនលើកដំបូងរបស់យើងនៅ FIFA World Youth Championship ឆ្នាំ ១៩៧៩ នៅប្រទេសជប៉ុន។ ការប្រកួតបើកឆាកជាមួយឥណ្ឌូនេស៊ីហើយយើងបានឈ្នះ ៥-០ ។ យើងបានស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុងរយៈពេល ១៥ នាទី ហើយប្រកួតបន្ទាប់ក្រុមយើងកាន់តែមានទំនុកចិត្តទៀត” ។

គួររំលឹកថា FIFA World Youth Championship ឆ្នាំ ១៩៧៩ ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុងពូល B ជាមួយអាហ្សង់ទីន រួមជាមួយប្រទេស ២ ផ្សេងទៀតគឺប៉ូឡូញ និងយូហ្គោស្លាវី ។

Maradona បានរួមចំណែកជួយអាហ្សង់ទីនយកឈ្នះសហភាពសូវៀត ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រហើយលើកពានរង្វាន់មួយនេះ ។