មូលហេតុសំខាន់ ៣ យ៉ាងដែលធ្វើឲ្យកីឡាករវៀតណាម ២ រូបពុំជោគជ័យនៅអឺរ៉ុប

3410

កីឡាករជនជាតិវៀតណាម ២ រូបមានខ្សែប្រយុទ្ធ Nguyen Cong Phuong និងខ្សែការពារ Doan Van Hau ពួកគេទាំងពីរទទួលបានឪកាសទៅចូលរួមជាមួយក្លឹបលីគកំពូលអឺរ៉ុប ដោយទទួលបានកិច្ចសន្យាខ្ចីជើងរយៈពេល ១ ឆ្នាំរៀងៗខ្លួន និងតម្លៃពលកម្មខ្ពស់ផងដែរ។

Ho Chi Minh City FC Berminat Bawa Pulang Nguyen Cong Phuong

ខ្សែប្រយុទ្ធរហស្សនាម Messi វៀតណាម Nguyen Cong Phuong វ័យ ២៥ រូបគេទើបតែបានចាកចេញពីក្លឹបលីគកំពូលប៊ែលហ្ស៊ិក Sint-Truiden មកកាន់ក្លឹបស្រុកកំណើត Ho Chi Minh City វិញកាលពីពេលថ្មីៗ បន្ទាប់ពីបរាជ័យក្នុងការបង្ហាញខ្លួន ១១ នាក់ដំបូងជាមួយក្លឹបនៅអឺរ៉ុបខាងលើ។

ចំណែកខ្សែការពារ Doan Van Hau វ័យ ២១ ឆ្នាំ នៅមិនដល់ ១ ខែទៀតទេរូបគេនិងផុតកុងត្រាជាមួយក្លឹបហូឡង់ SC Heerenveen ក្រោយបង្ហាញខ្លួនបានត្រឹម ៤ នាទីប៉ុណ្ណោះជាមួយឈុតធំ។

Star defender boasts six Vietnamese football records - VnExpress ...

សម្រាប់រូបគេទាំងពីរនាក់​ ត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្រ រួមទាំងសាមីខ្លួនផ្ទាល់បានទទួលស្គាល់ថាហាក់ដូចជាពុំសមប្រកប ឫបរាជ័យក្នុងការប្រកបអាជីពនៅអឺរ៉ុបជាលើកដំបូង។ ខាងក្រោមនេះជាហេតុផលសំខាន់ ៣ យ៉ាងដែលជាមូលហេតុខាងលើ៖

១. សមត្ថភាពមិនទាន់ដល់

អ្នកគាំទ្រមួយចំនួនគិតថា Cong Phuong នឹង Van Hau អាចលេងបានក្នុងកំរិតមួយខ្ពស់ ប៉ុន្តែក្នុងរយៈពេល ១ ឆ្នាំកន្លងមក វាបានបង្ហាញឲ្យឃើញថាសក្តានុពលសមត្ថភាពរបស់ពួកគេទាំង ២ នៅមិនទាន់ឈានដល់កំរិតសមត្ថភាពរបស់កីឡាករលេងនៅអឺរ៉ុបទេ។

២. បោះជំហានទៅអឺរ៉ុបលឿនពេក

អ្នកទាំងពីរមិនទាន់បានជោគជ័យនៅក្នុងលីគកំពូលនៅអាស៊ីទេ។ ប៉ុន្តែផ្ទុយទៅវិញពួកគេបានជ្រើសរើសផ្លាស់ទៅអឺរ៉ុបភ្លាមៗ ទោះបីជា Nguyen Cong Phuong ធ្លាប់ផ្លាស់ទៅក្លឹបជប៉ុន Mito HollyHock របស់ក្របខ័ណ្ឌ J-League 2, និង Incheon United របស់ K-League យ៉ាងណាក្តី ក៏នៅមិនទាន់បានប្រឡូកខ្លាំងក្លាក្នុងក្របខ័ណ្ឌខាងលើ ដូច្នេះជាយោបល ពួកគេគួរតែលេងបានទៀងទាត់នៅអាស៊ី ហើយបន្ទាប់មកជ្រើសរើសផ្លាស់ទៅលេងនៅអឺរ៉ុប។

៣. ក្លឹបនៅអឺរ៉ុបចង់យកពួកគេធ្វើទីផ្សារ

ជាការពិត ក្លឹបនៅអឺរ៉ុបទាំងនោះគិតថា Nguyen Cong Phuong និង Doan Van Hau អាចមានឥទ្ធិពលលើទីផ្សារ ដើម្បីពង្រីកមូលដ្ឋានអ្នកគាំទ្រនៅវៀតណាម និងអាស៊ាន។ កីឡាករទាំងនោះអាចផ្តល់តម្លៃពលកម្មមិនថ្លៃពេក ព្រមទាំងបន្ថយការចំណាយរបស់ក្លឹប។ ប៉ុន្តែសម្រាប់កីឡាករផ្ទាល់ ជាការបាត់បង់ឱកាសនិងភាពជឿជាក់របស់គេ។