មូលហេតុ ៣ យ៉ាងដែលអុីរ៉ាក់ ណាត់វៀតណាមទាត់មិត្តភាពនៅថ្ងៃទី ៨ តុលាខាងមុខ

264

ក្រុមជម្រើសជាតិវៀតណាម នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់នៅទីក្រុងហាណូយ នាថ្ងៃទី ៨ ខែតុលាខាងមុខ មុនចាកចេញទៅកាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើការប្រកួតជម្រុះ World Cup ២០២២។

យោងតាមសារព័ត៌មាន ZingNews បានរាយការណ៍ថាសមាគមកីឡាបាល់ទាត់អ៊ីរ៉ាក់ (IFA) បានផ្ញើលិខិតអញ្ជើញចូលរួមការប្រកួតនៅថ្ងៃទី ៨ ខែតុលានេះជាលើកទី ២ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF ខណៈដែលគម្រោងលេងនៅថ្ងៃទី ២៦ ខែមីនាត្រូវបានលុបចោល។

Related image

មានមូលហេតុ ៣ ដែលអ៊ីរ៉ាក់ជ្រើសរើសយកប្រទេសវៀតណាមដើម្បីកម្តៅសាច់ដុំត្រៀមប្រកួតជម្រុះ World Cup ២០២២ ដែលនៅសល់។

ទី ១ គុណភាពរបស់វៀតណាម គឺប្រហាក់ប្រហែលនឹងក្រុមជម្រើសជាតិអ៊ីរ៉ាក់។ ក្រុមទាំងពីរបានជួបគ្នានៅដើមឆ្នាំ ២០១៩ ក្នុងពានរង្វាន់ Asian Cup ដោយអ៊ីរ៉ាក់យកឈ្នះ ៣-២។

ទី ២ ជាមួយនឹងកាលវិភាគប្រកួតថ្មីក្នុងខែតុលាមិនមានក្រុមច្រើនទេសម្រាប់ជ្រើសរើស។

ទី ៣ វៀតណាមជាទីតាំងងាយស្រួលសម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ហោះទៅជួបហុងកុងនៅថ្ងៃទី ១៣ ខែតុលា ខណៈវៀតណាមនឹងធ្វើដំណើរទៅកូឡាឡាំពួរដើម្បីជួបជាមួយម៉ាឡេស៊ី។