ក្រុមជើងឯកលីគកំពូល ៣ សម័យ បឹងកេត ទទួលភ្ញៀវស្ដេចត្រាញ់ជើងឯកលីគកំពូល៦សម័យ ភ្នំពេញក្រោននាទឹកដីរបស់ខ្លួនលើកដំបូងនៅថ្ងៃអាទិត្យ ២៦ កក្កដា ខានស្អែកនេះចាប់ពីវេលាម៉ោង ៣:៣០ រសៀលតទៅនៅកីឡដ្ឋាន Cambodia Airway។ បឹងកេត ស្ថិតនៅលេខ ២ ខណៈ ភ្នំពេញក្រោ នៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង។ ថាតើក្រុមណាមានប្រៀបជាង?
កីឡាករសំខាន់៖
Timothy Okereke ជាខ្សែប្រយុទ្ធមិនអាចខ្វះបានសម្រាប់ភ្នំពេញក្រោនរដូវកាល២០២០ នេះដោយសាររូបគេរកបាន១១ គ្រាប់ក្នុងការបង្ហាញខ្លួន៨លើកកន្លងមកក្នុងនោះស៊ុតហែទ្រីកបាន ២ ដងពេលជួប យុវជនបាទី និង ប៉ូលិស។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះស្ថិតនៅកំពូលតារាងដែលរកបាន ១១ គ្រាប់ស្មើ ខ្សែប្រយុទ្ធ Pedro Augusto របស់ព្រះខ័នរាជស្វាយរៀងដែរ។ ថ្មីៗនេះ Okereke ជាប់កំណត់ត្រាថ្មីដែលស៊ុតចូលបានលឿនជាងគេបង្អស់បន្ទាប់ពីកែបាល់ពេលក្រុមស្មើ ណាហ្គាវើលដ៍ ១-១ កាលសប្ដាហ៍ទី៧។
សៀង ចន្ធា បង្ហាញខ្លួនរដូវកាលដំបូងគួរឲ្យកត់សម្គាល់បំផុតក្នុងវ័យត្រឹម ១៨ ឆ្នាំ ពោលគេរកបាន ៤ គ្រាប់គិតត្រឹមសប្ដាហ៍ទី៨ ខណៈ បឹងកេត លេងបានត្រឹម ៧ ប្រកួត។ គេជាកីឡាករខ្សែប្រយុទ្ធខ្មែរដែលរកបានគ្រាប់បាល់ច្រើនម្នាក់នៅលីគកំពូល។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះអាចលេងទៅតាមតម្រូវការរបស់គ្រូបង្វឹកបណ្ដោះអាសន្នលោក គឹម ភក្ដី ដែលអាចលេងបម្រើស្លាប, បម្រើកណ្ដាល និង ប្រយុទ្ធជាដើម។
ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើ៖
អំឡុងពេល Paulo Victor ជាប់បម្រាមខ្សែបម្រើ ជួន ចាន់ចាវ បានចូលលេងជំនួសតំណែងនេះពេលឈ្នះ ប៉ូលិស ៤-០។ ដូច្នេះរូបគេអាចបន្តតំណែងនេះទៀត។
ខ្សែបម្រើ Kenta រងរបួសពេលនិងប្ដូរចេញពេលក្រុមឈ្នះ កងយោធពលខេមរភូមិន្ត ៦-១។ គេមិនទាន់ដឹងថាអាចលេងបាន ឬយ៉ាងណាទេ។ ប៉ុន្តែ លី មីហ្សាន អាចជំនួសតំណែងបម្រើសម្រាប់បឹងកេតបាន។
បឹងកេត
គ្រូបង្វឹកបណ្ដោះអាសន្ន គឹម ភក្ដី ចូលចិត្តប្រើ៖អ្នកចាំទី ហ៊ុល គឺមហ៊ុយ, ខ្សែការពារ ៤ : ស្លេះ សេន, សេត រ៉ស៊ីប, ទេស សម្បតិ្ត, ហុង ផេង, ខ្សែបម្រើ ៣ : លី មីហ្សាន, Mizuno , Gopane, ប្រយុទ្ធ ៣ : សៀង ចន្ធា, ម៉ាត់ ណូរុន, ឱ ភារុណ
ភ្នំពេញក្រោន ៖
លោក ស៊ុំ វណ្ណា ចូលចិត្តប្រើកីឡាករក្នុងជំនួបធំៗ: អ្នកចាំទី អ៊ំ វិចិត្រ , ខ្សែការពារ ៣ : យ៉ើ សាហ្វី, កុក បូរីស, សឿត បារាំង, បម្រើប្រាំ : Masaki, ជួន ចាន់ចាវ, Omogba, យ៉ើ មូស្លីម, ប្រាក់ ធីវ៉ា, ប្រយុទ្ធ២ : Timothy និង Nieto Rondon
ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយ៖
បឹងកេត ៤-៤ ភ្នំពេញក្រោន ៧ កក្កដា ២០១៩ (លីគកំពូល)
ភ្នំពេញក្រោន ២-៣ បឹងកេត ១៦ មីនា ២០១៩ (លីគកំពូល)
បឹងកេត ១-២ ភ្នំពេញក្រោន ៣០ កញ្ញា ២០១៨ (លីគកំពូល)
ភ្នំពេញក្រោន ២-៣ បឹងកេត ០៩ មិថុនា ២០១៨ (លីគកំពូល)
លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរពេលលីគដំណើរការជាថ្មី៖
បឹងកេត
បឹងកេត ៣-០ សូលទីឡូ
គីរីវង់សុខសែនជ័យ ១- ៤ បឹងកេត
បឹងកេត ៦-១ កងយោធពលខេមរភូមិន្ទ
ភ្នំពេញក្រោន
ណាហ្គាវើលដ៍ ១-១ ភ្នំពេញក្រោន
ភ្នំពេញក្រោន ២-២ វិសាខា
ភ្នំពេញក្រោន ៤-០ ប៉ូលិស
តើបងប្អូនអាចទាយបានទេថាក្រុមណាឈ្នះក្នុងជំនួបដ៏ធំនេះ?
អត្ថបទ៖ CNCC