មឿងថុង កើបបានប្រមាណជាជិត ២០ លានដុល្លា ក្រោយបញ្ចេញកីឡាករល្អៗស្ទើអស់ពីក្រុម

1310

បើវិលត្រឡប់ទៅរយៈពេល ៣-៤ ឆ្នាំមុន ក្លឹប SCG Muangthong United ត្រូវបានគេចាត់ទុកថាជាក្លឹបយក្សលីគកំពូលថៃមួយ ដែលប្រមូលផ្តុំទៅដោយកីឡាករល្អៗ សុទ្ធសឹងជាសមាជិកក្នុងក្រុមជម្រើសជាតិថៃ រួមទាំងកីឡាករបរទេសក៏ខ្លាំងៗមិនណយដែរ។

เอสซีจี เมืองทอง ยูไนเต็ด ปล่อยนักเตะ ในปี 2020

តែមួយរយៈចុងក្រោយនេះ ក្លឹបបានបញ្ចេញកីឡាករល្អៗទាំងនោះស្ទើអស់ពីក្រុម ដោយចុងក្រោយនេះមានខ្សែការពារ Adisorn Promrak បានផ្លាស់ទៅ Port FC និងខ្សែបម្រើ Sarach Yooyen ធ្វើការផ្លាស់ទៅកាន់ BG Pathum United។

ប្រការនេះបានធ្វើឲ្យការវិភាគមួយពីគេហទំព័រ Thairath.com ថាក្លឹបមួយនេះច្បាស់ជាទទួលបានទឹកប្រាក់មិនតិចនោះទេ ក្នុងទិន្នន័យពីការលក់កីឡាករ ក៏ដូចជាដាក់ឲ្យក្លឹបផ្សេងខ្ចីជើងនៅចន្លោះឆ្នាំ ២០១៧-២០២០។

ទោះបីជាតម្លៃតួរលេខនេះមិនត្រូវបានចេញផ្សាយជាផ្លូវការយ៉ាងណាក៏ដោយ ប៉ុន្តែការវិភាគពីតម្លៃខ្លួនកីឡាករ អាចឲ្យយើងព្យាករណ៍តម្លៃសរុបមានប្រហែលជា ១៨,៤ លានដុល្លាអាមេរិក

ខាងក្រោមជាអតីតកីឡាកររបស់ក្លឹប Muangthong United រួមទាំងតួរលេខតម្លៃខ្លួន៖

ឆ្នាំ ២០១៧

Cleiton Silva ផ្លាស់ទៅ Shanghai Shenxin មានតម្លៃខ្លួនប្រមាណ ៩១,៦៦ លានបាត (២,៩ លានដុល្លា)

Tanaboon Kesarat ផ្លាស់ទៅ Chiangrai United មានតម្លៃខ្លួនប្រមាណ ៤៧,៤០ លានបាត (១,៥ លានដុល្លា)

Chanathip Songkrasin ផ្លាស់ទៅ Consadole Sapporo (ខ្ចីជើង) បានចំនូល ១៦,៧៣ លានបាត (៥២ មុឺនដុល្លា) (ការព្យាករណ៍)

ឆ្នាំ ២០១៨

Kawin Thamsatchanan ផ្លាស់ទៅ OH Leuven មានតម្លៃខ្លួនប្រមាណ ៤៣.៥៧ លានបាត (១,៣ លានដុល្លា)

Thossawat Limwannasathian ផ្លាស់ទៅ Bangkok United មានតម្លៃខ្លួនប្រមាណ ២០,៩១ លានបាត (៦៦ មុឺនដុល្លា)

Leandro Assumpção ផ្លាស់ទៅ Air Force United មានតម្លៃខ្លួនប្រមាណ ១៩,១៧ លានបាត (៦០ មុឺនដុល្លា)

Peeradon Chamratsamee ផ្លាស់ទៅ Pattaya United មានតម្លៃខ្លួនប្រមាណ ១៩,១៧ លានបាត (៦០ មុឺនដុល្លា)

Teerasil Dangda ផ្លាស់ទៅ Sanfrecce Hiroshima (ខ្ចីជើង) បានចំនូល ១០ លានបាត (៣២ មុឺនដុល្លា) (ការព្យាករណ៍)

Theerathon Bunmathan ផ្លាស់ទៅ Vissel Kobe (ខ្ចីជើង) បានចំនួល ១០ លានបាត (៣២ មុឺនដុល្លា) (ការព្យាករណ៍)

Siroch Chatthong ផ្លាស់ទៅ Prachuap FC មានតម្លៃខ្លួនប្រមាណ ៦.០៩ លានបាត (១៩ មុឺនដុល្លា)

ឆ្នាំ ២០១៩

Chanathip Songkrasin ផ្លាស់ទៅ Consadole Sapporo មានតម្លៃខ្លួនប្រមាណ ៨៣,៦៥ លានបាត (២,៧ លានដុល្លា)

Theerathon Bunmathan ផ្លាស់ទៅ Yokohama F.Marinos (ខ្ចីជើង) បានចំនួល ១៥ លានបាត (៤៧ មុឺនដុល្លា) (ការព្យាករណ៍)

Tristan Do ផ្លាស់ទៅ Bangkok United មានតម្លៃខ្លួនប្រមាណ ២៤,៧៤ លានបាត (៧៨ មុឺនដុល្លា)

Peerapat Notchaiya ផ្លាស់ទៅ Bangkok United មានតម្លៃខ្លួនប្រមាណ ១៦.៣៨ លានបាត (៥២ មុឺនដុល្លា)

ឆ្នាំ ២០២០

Teerasil Dangda ផ្លាស់ទៅ Shimizu S-Pulse មានតម្លៃខ្លួនប្រមាណ ៣៥ លានបាត (១,១ លានដុល្លា)

Theerathon Bunmathan ផ្លាស់ទៅ Yokohama F.Marinos មានតម្លៃខ្លួនប្រមាណ ៣៤,៨៥ លានបាត (១,០៩ លានដុល្លា)

Heberty Fernandez ផ្លាស់ទៅ Port FC មានតម្លៃខ្លួនប្រមាណ ៣៤,៨៥ លានបាត (១,០៩ លានដុល្លា)

Chenrop Samphaodi ផ្លាស់ទៅ Port FC មានតម្លៃខ្លួនប្រមាណ ១០.៤៥ លានបាត (៣៣ មុឺនដុល្លា)

Adisorn Promrak ផ្លាស់ទៅ Port FC មានតម្លៃខ្លួនប្រមាណ ១៥ លានបាត (៤៧ មុឺនដុល្លា)

Sarach Yooyen ផ្លាស់ទៅ BG Pathum United មានតម្លៃខ្លួនប្រមាណ ៣០ លានបាត (៩៤ មុឺនដុល្លា)

ប្រភព៖ Thairath