ម៉ាត់ នូរុណ និងអវត្តមានក្នុងជំនួបបឹងកេត ទទួលនគរបាលជាតិរសៀលនេះ

319

កីឡាករ ម៉ាត់ នូរុណ មិនអាចចូលបានលេងទេ ក្នុងជំនួបរវាងបឹងកេត និងនគរបាលជាតិនៅកីឡដ្ឋានខេមបូឌាអ៊ែវេ នាថ្ងៃរសៀលនេះដោយសារបញ្ហារបួស។ នេះបើតាមការឱ្យដឹងពីលោក Apisit Im-Amphai គ្រូបង្គោលបឹងកេត។

លោក Im-Amphai បានអោយដឹងក្នុងសន្និសីទ្ធសារព័ត៌មានមុនប្រកួតថា ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ត្រូវសម្រាកព្យាបាលរបួសរយៈពេល ២ ខែទើបអាចចូលលេងវិញបាន។

លោកគ្រូមានប្រសាសន៍ថា ៖«យើងចង់ដូររបៀបលេងថ្មី ដើម្បីអោយកីឡាករមានទំនាក់ទំនងគ្នាកាន់តែល្អ»។ ម៉ាត់ នូរុណ បានរបួសអំឡុងពេលជំនួបជាមួយក្រុមខ្លាំងណាហ្គាវើលដ៍ កាលពីសប្ដាហ៍ទី៣។

យ៉ាងណាមិញ កីឡាករ លី មីហ្សាន ដែលមានរបួស មិនបានលេងច្រើនប្រកួត នឹងវិលចូលទីលានវិញ ដោយរូបគេអះអាងថា Fit បាន ៩០% និងប្ដេជ្ញាជួយក្រុមយក៣ពិន្ទុ ពីក្រុមនគរបាលជាតិ នាថ្ងៃនេះ៕

អត្ថបទ៖ CNCC