ម៉ាឡេស៊ីក៏មិនណយ! កំពុងអន្ទោងកូនកាត់គីឡូ Champions League មួយរូប ចូលក្រុមជម្រើសជាតិ

2771

ក្រុមជម្រើសជាតិម៉ាឡេស៊ី កំពុងដាក់គោលដៅអន្ទោងយកកូនកាត់ម៉ាឡេស៊ី-ប៊ែលហ្ស៊ិក Dion Cools ដែលជាកីឡាករម្នាក់ធ្លាប់មានបទពិសោធន៍លេងនៅក្នុងក្របខ័ណ្ឌ Champions League ជាមួយក្លឹប Brugge។

Related image

សម្រាប់ការត្រៀមខ្លួនប្រកួតសំខាន់ៗក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ សមាគមបាល់ទាត់ម៉ាឡេស៊ីកំពុងស្វែងរកកីឡាករដែលមានសាវតាម៉ាឡេស៊ី (ដូចជាមានឪពុកម្តាយជីដូនជីតាមានដើមកំណើតម៉ាឡេស៊ីជាដើម ដើម្បីធ្វើយ៉ាងណាឲ្យពួកគេចូលរួមជាមួយក្រុមជម្រើសជាតិ បំណងបង្កើនសមត្ថភាពក្រុម

Dion Cool វ័យ ២៤ ឆ្នាំមានកម្ពស់ ១,៨៥ ម៉ែត្រ រូបគេលេងតំណែងខ្សែការពារស្លាប។ កីឡាកររូបនេះចំណាយពេល ៥ រដូវកាលជាមួយក្លឹបលីគកំពូលប៊ែលហ្ស៊ិក Club Brugge (២០១៥-២០២០) មុនផ្លាស់ទៅ FC Midtjylland របស់ដាណឺម៉ាកនៅដើមឆ្នាំ ២០២០ នេះ។

ទោះយ៉ាងណា Dion Cool នៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ព្រោះរូបគេបង្ហាញមហិច្ឆតាចង់លេងឲ្យក្រុមជម្រើសជាតិបែ៊លហ្ស៊ិកជាង។

Man Utd, Lazio aim for Champions League group stage | The Daily Star

ម៉ាឡេស៊ី បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងជម្រុះ World Cup 2022 ពូល G ដែលមាន ៩ ពិន្ទុមាន ២ ពិន្ទុតាមពីក្រោយវៀតណាម។ ការប្រកួតរវាងម៉ាឡេស៊ី និងវៀតណាមនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះ។