ម្ចាស់ក្លឹប Manchester City លុបចោលគំរោងទិញក្លឹបថៃ

2071

ប្រភពមួយបានបង្ហើបឲ្យដឹងថាម្ចាស់ក្លឹប Manchester City អាចនឹងបោះបង់គម្រោងទិញក្លឹបក្នុងលីគកំពូលថៃ បន្ទាប់ពីពិភពលោកកំពុងជួបវិបត្តិជំងឺឆ្លង Covid-19។​

លោក Sheikh Mansour ដែលជាម្ចាស់ក្រុមហ៊ុន City Group និងជាម្ចាស់ក្លឹបអង់គ្លេស Manchester City បានមានចេតនាចង់ក្លាយជាម្ចាស់ក្លឹបមួយក្នុងក្របខ័ណ្ឌលីគកំពូលថៃ Thai League 1 កាលពីពេលថ្មីៗ​។

របាយការណ៍ជាច្រើន បានបញ្ជាក់ថាគំរោងនេះប្រហែលជាមិនអាច ព្រោះបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងជួបបញ្ហាហិរញ្ញវត្ថុ។

គួរដឹងដែរថា មហាសេដ្ឋី​ជនជាតិអារ៉ាប់រួមវ័យ ៤៩ ឆ្នាំរូបនេះមានក្លឹបបាល់ទាត់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន City Group របស់លោកដូចជា៖

Manchester City (អង់គ្លេស), New York City (សហរដ្ឋអាមេរិក), Melbourne City (អូស្ត្រាលី), Yokohama F. Marinos (ជប៉ុន), Montevideo City Torque (អ៊ុយរូហ្គាយ), Girona FC (អេស្ប៉ាញ), Sichuan Jiuniu F.C. (ចិន) និង Mumbai City FC (ឥណ្ឌា)។​