ម្ចាស់ថ្លៃ! ប្រាក់ប្រចាំឆ្នាំរបស់ Iniesta នៅជប៉ុនអាចជួល Messi ថៃឲ្យលេងបានជាង ១០០ ឆ្នាំ​

23644

យោងតាមប្រភពព័ត៌មានពី Live Sports Asia បានអោយដឹងថាតម្លៃពលកម្មប្រចាំឆ្នាំរបស់ Iniesta នៅ Vissel Kobe មានចំនួនប្រមាណ ៣.២៥ ពាន់លានយ៉េន (២៧ លានអឺរ៉ូ) ដែលធ្វើឲ្យអតីតខ្សែបម្រើ Barcelona រូបនេះក្លាយជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ J1.League ។

ប្រភពខាងលើបានប្រៀបធៀបតួរលេខនេះជាមួយ ខ្សែបម្រើសញ្ជាតិថៃ Chanathip Songkrasin ទទួលបានត្រឹមតែ ៣០ លានយ៉េនក្នុងមួយឆ្នាំនៅក្លឹប Consadole Sapporo ដែលមានន័យថាប្រាក់ប្រចាំឆ្នាំរបស់ Iniesta គឺគ្រប់គ្រាន់ក្នុងការបង់អោយតារាថៃក្នុងរយៈពេល ១០៨ ឆ្នាំ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ ចំនួនប្រាក់ខែសរុបរបស់កីឡាករក្លឹប Consadole Sapporo ទាំងមូល​មានចំនួនប្រហែល ៥៥០ លានយ៉េន។ និយាយម្យ៉ាងទៀតប្រាក់ចំណូលរបស់ Iniesta នៅលីគកំពូលជប៉ុនអាចចំណាយសម្រាប់ក្លឹប J.1 League ចំនួន ៦ ក្លឹបដោយមិនបារម្ភអំពីវិបត្តិហិរញ្ញវត្ថុ។

អ្វីដែរយើងអាចមើលឃើញនៅពីក្រោយក្លឹប Vissel Kobe គឺ Rakuten ដែលជាក្រុមហ៊ុនយក្សផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចតាមអ៊ិនធើណេតធំជាងគេបំផុតនៅលើពិភពលោកបានចាប់ដៃគូរជាមួយក្លឹបជប៉ុនមួយនេះ ដូច្នេះពួកគេអាចចុះកុងត្រាជាមួយកីឡាករលំដាប់ពិភពលោកដូចជា Iniesta ជាដើម។