ម្ចាស់ផ្ទះ​អេហ្ស៊ីប ធ្លាក់ចេញពី Africa Cup of Naitons ត្រឹមវគ្គ ១៦ក្រុម

328

ក្រុម​ម្ចាស់ផ្ទះ​អេហ្ស៊ីប បាន​ធ្លាក់ចេញពីពានរង្វាន់ Africa Cup of Naitons 2019 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ​ បន្ទាប់ពីប្រកួតចាញ់អាហ្វ្រិកខាងត្បូង ក្នុងលទ្ធផល ០-១ កាលពីយប់មិញ។ ១គ្រាប់នេះ ស៊ុតបញ្ចូលទីដោយ Thembinkosi Lorch នៅនាទី៨៥​’។

លទ្ធផលនេះ បានធ្វើឱ្យអាហ្វ្រិកខាងត្បូង ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយប៉ះនីហ្សេរីយ៉ា ដែលបានយកឈ្នះក្រុមការពារតំណែងជើងឯក កាម៉េរូន ៣-២។ ១គូទៀតដែលបានកក់កៅអីនៅវគ្គ៨ក្រុមគឺ សេណេហ្គាល់ ត្រូវប៉ះ បេនីន៕

ទស្សនាវីដេអូ៖