ម្តាយលោក អេ ភូថង ទទួលមរណភាព ដោយសារជំងឺមហារីក ក្រោយចេញពីពន្ធនាគារជាង២ខែ

141

ម្តាយបង្កើតរបស់អតីតកីឡាករប្រដាល់ អេ ភូថង គឺលោកស្រី អ៊ុន អន បានទទួលមរណភាពក្នុងអាយុ ៥៩ឆ្នាំ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។

បើតាមការឲ្យដឹងពីលោក អេ ភូថង ម្តាយរបស់លោកទទួលមរណភាព ដោយសារមានជំងឺមហារីកធ្ងន់ធ្ងរ។ បច្ចុប្បន្ន សពតម្កល់នៅផ្ទះរបស់លោក ស្ថិតនៅ ភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរជម្រាបថា លោកស្រី អ៊ុត អន ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។