ខ្សែប្រយុទ្ធម៉ាឡេស៊ីវ័យ ១៨ ឆ្នាំ Luqman Hakim Shamsudin បានផ្លាស់ទៅចូលរួមផ្លូវការជាមួយក្លឹបលីគកំពូលបែលហ្ស៊ិក KV Kortrijk ហើយ។
Hakim និងក្លាយជាកីឡាករមកពីអាស៊ានទី ៣ ដែលលេងក្នុងក្របខណ្ឌលីគកំពូលនៅអឺរ៉ុបមួយនេះក្រោយទទួលបានកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
កីឡាករអាស៊ាន ២ រូបទៀតមានអ្នកចាំទីថៃ Kawin Thamsatchanan ធ្លាប់បានចូលរួមជាមួយក្រុម OH Leuven និងខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ចូលរួមជាមួយក្រុម Sint-Truidense ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។