យុវជន U-19 ឥណ្ឌូណេស៊ីមួយរូបបានកុងត្រា ១៨ ខែលេងនៅក្លឹបហូឡង់ FC Utrecht

67

កីឡាករក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ ឆ្នាំ Bagus Kahfi ត្រូវបានក្លឹបលីគកំពូលហូឡង់ FC Utrecht ផ្តល់កិច្ចសន្យារយៈពេល ១៨ ខែដើម្បីចូលរួមជាមួយក្រុម ។

ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំរូបនេះ អាចនិងចូលរួមជាមួយក្រុមទី ២ របស់ FC Utrecht ក្នុងការប្រកួតប្រជែងលីគលំដាប់ទី ២ ។

ទោះយ៉ាងណា Bagus Kahfi ទំនងជាមិនចាំបាច់ចូលរួមហ្វឹកហាត់ជាមួយក្រុមហូឡង់ដែរ បន្ទាប់ពីរូបគេកំពុងស្ថិតក្នុងការសម្រាកព្យាបាលរបួសរយៈពេល ៧ ខែជាមួយក្លឹបបច្ចុប្បន្ន PS Barito Putera ។

Bagus ក៏ជាកីឡាករវ័យក្មេងម្នាក់ទៀតមកពីអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើដំណើរទៅចូលរួមជាមួយក្លឹបអឺរ៉ុប ស្របពេលថ្មីៗនេះកីឡាករជម្រើសជាតិម៉ាឡេស៊ី Luqman Hakim ក៏បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ការបង្ហាញខ្លួនលើកដំបូងជាមួយក្លឹបបែលហ្ស៊ិក KV Kortrijk ផងដែរ។