រវាង Messi និង Ronaldo តើ Beckham ជ្រើសរើសយកមួយណាដែលល្អជាង?

322

អតីតខ្សែបម្រើក្រុម Real Madrid និងបិសាចក្រហម Manchester United លោក David Beckham បានថ្លឹងថ្លែងលើការជជែកវែកញែករវាង Leo Messi និង Cristiano Ronaldo ថាតើនរណាម្នាក់ដែលល្អជាង?

David Beckham

ថ្លែងប្រាប់ទូរទស្សន៍អាហ្សង់ទីន Télam, Beckham បានជ្រើសយកខ្សែប្រយុទ្ធក្រុម Barcelona, Leo Messi ថាជាកីឡាករម្នាក់ដែលល្អបំផុតក្នុងលោក ហើយគ្មានកីឡាករណាម្នាក់ដែលមានកម្រិតដូចគាត់ទេ។

វីរបុរសអង់គ្លេសបន្ថែមថា៖ ” Messi និង Cristiano មានកម្រិតខុសគ្នាហាក់ដូចជាក្បាល ហើយនិងស្មា មានន័យថាពួកគេទាំងពីរនៅកម្រិតខ្ពស់មួយដូចគ្នា។