រវាង Messi និង Van Dijk តើ De Jong បោះឆ្នោតឲ្យនរណាឈ្នះ Ballon D’or ២០១៩?

213

កាលពីថ្ងៃអង្គារខ្សែបម្រើហុល្លង់ Frenkie de Jong បានបង្ហើបឲ្យដឹងថា រូបគេនឹងជ្រើសយក Lionel Messi ជាអ្នកឈ្នះ Ballon d’Or ឆ្នាំ ២០១៩ មិនមែនមិត្តរួមជម្រើសជាតិ Virgil van Dijk ទេ។

Barcelona star Frenkie de Jong picks between Lionel Messi, Virgil van Dijk for Ballon d’Or 2019

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង Barcelona ជាមួយ Borussia Dortmund នៅថ្ងៃពុធតារាវ័យ ២២ឆ្នាំបាននិយាយថា “ ខ្ញុំតែងនិយាយច្រើនដងហើយថា Messi គឺជាកីឡាករឆ្នើមបំផុតនៅលើលោក ហើយគាត់គួរតែឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ Van Dijk រូបគេមានរដូវកាលដ៏អស្ចារ្យមួយក្នុងនាមជាខ្សែការពារដ៏ឆ្នើមម្នាក់ និងជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែ Messi មិនមានអ្វីគួរឱ្យសង្ស័យទេ ដែលល្អបំផុតក្នុងលោក” ។

Image result for frenkie de jong

កីឡាករដែលជួយ Ajax ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នឹងបានផ្លាស់មក​ Barcelona កាលពីរដូវក្តៅបានបន្តថា រូបគេទទួលបានបទពិសោធល្អៗពីក្លឹបថ្មី និងកំពុងផ្តោតសំខាន់ពីការព្យាយាមរៀនសូត្រពីមិត្តរួមក្រុម ។