រៀមច្បង Cong Vinh ជឿជាក់ថា Van Hau អាចនិងជោគជ័យ បើមានឱកាសផ្លាស់ទៅ J.League

343

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិវៀតណាមលោក Le Cong Vinh ជឿជាក់ថា ខ្សែការពារវ័យក្មេង Doan Van Hau អាចបញ្ចេញសមត្ថភាពក្នុងកំរិតល្អមួយ ប្រសិនបើមានឱកាសផ្លាស់ទៅក្របខណ្ឌលីគកំពូលជប៉ុន J. League។

កុងវីញ

បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងរយៈពេល ១ ឆ្នាំពីក្លឹបហូឡង់ SC Heerenveen, Van Hau បានវិលត្រឡប់មកប្រទេសវៀតណាមវិញនៅដើមខែសីហា ក្រោយបង្ហាញខ្លួនឲ្យក្រុមធំរបស់ក្លឹបអឺរ៉ុបមួយនេះបានត្រឹម ៤ នាទីប៉ុណ្ណោះ។

ទោះយ៉ាងណារៀមច្បង Le Cong Vinh នៅតែគិតថារយៈពេលរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះនៅប្រទេសហូឡង់ មិនមែនជាការបរាជ័យទេ តែវាជាបទពិសោធន៍ដ៏ល្អដែលរូបគេបានឈានជើងចូលបាល់ទាត់នៅអឺរ៉ុប។

កុងវីញ

Cong Vinh និយាយថា “ខ្ញុំបានប្រាប់ Van Hau ថាដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ហូល្លង់គឺជាជោគជ័យមិនមែនជាការបរាជ័យទេ ប្រសិនបើអ្នកក្រឡេកមើលចំនួននៃការបង្ហាញខ្លួននោះគឺជាបញ្ហាប្រឈម។ ប្រសិនបើ Van Hau លេងតំណែងជាខ្សែបម្រើ ឬជាខ្សែប្រយុទ្ធនោះ គាត់នឹងទទួលបានឱកាសកាន់តែច្រើន។ នៅផ្នែកការពារជាធម្មតាគ្រូបង្វឹកនឹងមិនធ្វើការផ្លាស់ប្តូរច្រើនទេ“។ 

អតីតខ្សែប្រយុទ្ធដែលស៊ុតឲ្យក្រុមជម្រើសជាតិវៀតណាម ៥១ គ្រាប់មុនចូលនិវត្តន៍រូបនេះបានបន្តថា ៖ “ប្រសិនបើយើងនិយាយពីក្រុមជម្រើសជាតិវៀតណាម ខ្ញុំគិតថា Van Hau គឺជាកីឡាករដែលមានសក្តានុពលមួយនៅពេលនេះ ទាំងសមត្ថភាព និងកាយសម្បទា ខ្ញុំគិតថារូបគេនឹងទទួលបានឱកាសកាន់តែច្រើនក្នុងការលេងនៅកម្រិតខ្ពស់បំផុតនៅអាស៊ីដូចជាក្របខណ្ឌ J.League ជាដើម “