លីគកំពូលម៉ាឡេស៊ីរដូវកាលក្រោយ ២០២១ ត្រូវកាត់បន្ថយមកត្រឹម ១០ ក្រុម

92

ការប្រកួតប្រជែងពានរង្វាន់លីគកំពូលម៉ាឡេស៊ី Liga Super Malaysia និងកាត់បន្ថយមកត្រឹមតែ ១០ ក្រុមប៉ុណ្ណោះនៅរដូវកាលក្រោយ ២០២១ ។

ខណៈដែលរដូវកាលបច្ចុប្បន្នមាន ១២ ក្រុមសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី FAM បានប្រកាសឲ្យដឹងថាក្រុម ២ មាន Felda United និង UKM FC នឹងមិនមានសិទ្ធបន្តលេងនៅលីគកំពូលទៀតទេនៅរដូវកាលក្រោយ ។

មូលហេតុត្រូវបាន FAM គូរបញ្ជាក់ថា Felda United និង UKM FC មិនមានជំហរហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់រដូវកាលបន្ទាប់ ។

ទៀតសោតដើម្បីជៀសវាងបញ្ហាទាក់ទងនឹងប្រាក់ខែរបស់កីឡាករ និងមន្ត្រីដែលអាចនឹងកើតឡើងម្តងទៀតដូចរដូវកាលកន្លងទៅនេះ។

យ៉ាងណាមិញ ក្រុមទាំងពីរមានលទ្ធភាពលេងនៅត្រឹមលីគទី ៣ ឫ Malaysia M3 League ហើយអាចមានឱកាសឡើងមកលីគកំពូលសារជាថ្មីតាមរូបមន្តប្រកួតប្រជែងតាមបណ្តាក្របខ័ណ្ឌនីមួយៗ ។