លីគទី ២ កម្ពុជាមាន ១០ ក្រុមនិងចាប់ផ្តើមប្រកួតនៅថ្ងៃទី ៣ ខែតុលាខាងមុខ

177

ការប្រកួតពានរង្វាន់លីគទី ២ កម្ពុជានិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ។

បើតាមការឲ្យដឹងពីលោក ឡាយ សុធា អគ្គលេខាធិការងនៃសហព័ន្ធបាល់ទាត់កម្ពុជា ថាមានតែក្រុមជើងឯក ១ ប៉ុណ្ណោះទើបអាចឡើងទៅលេងនៅលីគកំពូលបាន ។

ប៉ុន្តែបើក្រុមជើងឯកលីគ ២ នោះមានក្រុមបក្សសម្ព័ន្ធ ដែលកំពុងលេងនៅលីគកំពូលស្រាប់នោះ គឺត្រូវផ្ដល់ឱកាសក្រុម​លេខ ២ ជំនួសវិញ ។

គួរបញ្ជាក់ថាលីគទី ២ កម្ពុជារដូវកាលនេះមាន ១០ ក្រុមចូលរួមប្រកួតប្រជែង​ដូចជា

១. សៀមរាបអេហ្វស៊ី

២. កោះកុងអេហ្វស៊ី

៣. ឫទ្ធីសែន

៤. សមាគមបាល់ទាត់ព្រៃវែង

៥. មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ

៦. ស្វាយរៀង

៧. កំពង់ស្ពឺ

៨. ISI Dangkor Senchey

៩. យុវជនភ្នំពេញក្រោន

១០. Tiffy Army U21។

ចំពោះប្រាក់រង្វាន់៖

– ជើងឯក ទទួលបានទឹកប្រាក់ ៣ ពាន់ដុល្លារ

– ជើងឯករង ទទួលបានទឹកប្រាក់ ២ ពាន់ដុល្លារ

– លេខ ៣ ទទួលបានទឹកប្រាក់ ១ ពាន់ដុល្លារ

សម្រាប់ ១ ប្រកួតសហព័ន្ធឧបត្ថម្ភ ២ ៦០០ ០០០ រៀលសម្រាប់ក្រុមម្ចាស់ផ្ទះ ៕