លីគអាល្លឺម៉ង់ Bundesliga 2020-21 នឹងចាប់ផ្តើមពីខែកញ្ញា ដល់ខែឧសភា

182

ការប្រកួតបាល់ទាត់លីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២០-២០២១ នឹងត្រូវចាប់ផ្តើមនៅអំឡុងខែកញ្ញា និងបញ្ចប់ទៅវិញនៅខែឧសភា។​

យោងតាមសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានឲ្យដឹងថា ក្នុងការសម្រាករយៈពេលខ្លីក្រោយបញ្ចប់លីគរដូវកាល ២០១៩-២០២០ នេះរួចទៅ កាលបរិច្ឆេទប្រកួតលីគកំពូល Bundesliga រដូវកាលក្រោយនឹងចាប់ផ្តើមការប្រកួតនៅអំឡុងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ការប្រកួតពានរង្វាន់ German Cup ដែលជាពានលំដាប់ទី២ នោះនឹងធ្វើឡើងនាថ្ងៃទី ១១-១៤ ខែកញ្ញា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១៕