លី​គ​កំពូល​កូរ៉េ K-League នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ​៨ ខែក្រោយ​

135

លី​គ​កំពូល​កូរ៉េ K-League នឹង​ចាប់ផ្ដើម​ថ្ងៃ​ទី ​៨ ខែ​ឧសភា​ខាងមុខ​នេះ​ហើយ នេះ​បើ​តាម​ការប្រកាស​ជា​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាងត្បូង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ​

កីឡាករ គ្រូ​បង្វឹក ក៏ដូចជា​ក្រុមការងារ និង​អ្នកគាំទ្រ​ជាដើម​នៅសល់​ពេល​មិន​ដល់ ២ សប្ដាហ៍​ផង​ នឹង​ចាប់ផ្ដើម​ប្រកួត​លី​គ​បាល់ទាត់​ឡើងវិញ ទាំងដែល​ត្រូវ​បាន​ប្រកាស​ផ្អាក ទាំង​មិនទាន់​ចាប់ផ្ដើម​រដូវ​កាល​របស់​ខ្លួន​បាន​មួយ​ប្រកួត​ផង។​

បន្ទាប់ពី​កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​រាតត្បាត​មេរោគ Covid-19 ខ្លាំង​។ គិត​ជា​សរុប​កូរ៉េ​មាន​អ្នក​ឆ្លង​សរុប ១០៧០០​ករណី និងស្លាប់ ២៤០​នាក់ តែ​មួយ​រយៈ​ចុងក្រោយ​តាមរយៈ​ចំណាត់​ការ​ល្អ និង​តឹងរឹង​ពី​រដ្ឋាភិបាល​កូរ៉េ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​មួយ​ធ្លា​ក់​ទាប​ខ្លាំង តែ​មិន​គ្រប់គ្រាន់​នឹង​ឲ្យ​ការប្រកួត​លី​គ អនុញ្ញាតឲ្យ​មាន​អ្នក​ចូល​ទស្សនា​ដែរ​។ ​ជាមួយ​នឹង​ចាប់ផ្ដើម​រដូវ​កាល​នេះក៏​នឹង​មាន​វិធានការ​នៅ​ក្នុង និង​ក្រៅ​ទីលាន​ដែរ ដោយ​កីឡាករ​មិន​អាច​សន្ទនា​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម រឺក៏​អាជ្ញា​កណ្ដាល​ឡើយ​៕