លឿនពេកហើយ! Honda ប្រកាសដើរចេញពីក្លឹប Vitesse

1325

អ្នកចាត់ការ​ក្រុមជម្រើស​ជាតិកម្ពុជា Keisuke Honda បានប្រកាស​ចែកផ្លូវគ្នាជាមួយក្លឹប Vitesse ហើយក្រោយលេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះឲ្យក្លឹបហូឡង់។​

ការចែកផ្លូវមានការព្រមព្រៀងពីភាគីទាំងសងខាង រវាងក្លឹប នឹងរូបលោកនេះបើយោងតាមវីដេអូពីគណនី Instagram របស់លោកចេញមកបញ្ជាក់។​

គួររំលឹក​ថា Honda បានផ្លាស់ទៅចូលរួមជាមួយក្លឹបលីគកំពូលហូឡង់ Vitesse នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះពោលគឺស្នាក់នៅជាមួយក្លឹបបានត្រឹម ១ ខែជាងប៉ុណ្ណោះ។​