លេងខូចប៉ុន្មានប្រកួតចុងក្រោយនេះ Ferdinand បែរជាមិនបន្ទោស Maguire ហើយថែមទាំងពោលពាក្យនេះ

82

អតីតវីរបុរសក្រុម Manchester United លោក Rio Ferdinand បានប្រាប់ទៅកាន់ក្លឹបបិសាចក្រហមថាគួរតែឲ្យខ្សែការពារ Harry Maguire បានសម្រាកខ្លះដើម្បីប្រមូលអារម្មណ៍ និងទំនុកចិត្តឡើងវិញ ។

Maguire ត្រូវបានអាជ្ញាកណ្តាលឲ្យកាតក្រហមបណ្តេញចេញពីទីលាន ក្នុងប្រកួតដែលអង់គ្លេស ចាញ់ដាណឺម៉ាក ១-០ នៅ Nations League ។ រួមមានលេងឲ្យ Man Utd ចាញ់ Spurs ធ្លាយគ្រាប់ដល់ទៅ ៦ គ្រាប់នៅ Old Trafford ។

អំឡុង ២-៣ ខែមុនលីគអង់គ្លេសចាប់ផ្តើមខ្សែការពារវ័យ ២៧ ឆ្នាំត្រូវបានគេចាប់ខ្លួននៅប្រទេសក្រិច ក្រោមរឿងក្តីរំលោភបំពាន ព្រមទាំងប្រឈមមុខជាប់ពន្ធនាគាររយៈពេល ២១ ខែថែមទៀតផង ។

បញ្ហាទាំងអស់នេះបានធ្វើឲ្យរូបគេ ត្រូវបានរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ។ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះត្រូវបានកីឡាករចូលនិវត្តន៍ Rio Ferdinand បែរជាយល់ឃើញផ្ទុយគ្នាពីនេះថា ៖ “នៅក្នុងស្ថានភាពទាំងនេះ ខ្ញុំក៏ធ្លាប់ជួបដែរ ពេលខ្លះអ្នកក៏ត្រូវការដើរចេញ” ។

ខ្ញុំដឹងថាលោក Ole Gunnar Solskjaer មានការងារដ៏ធំមួយនៅក្នុងដៃរបស់គាត់ ហើយខ្ញុំគិតថា Maguire មានតួនាទីដ៏សំខាន់ក្នុងរឿងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា វាដល់ពេលដែលត្រូវផ្តល់ឱ្យគាត់នូវការសម្រាកតិចតួច ដើម្បីឱ្យគាត់ប្រមូលអារម្មណ៍ និងកសាងទំនុកចិត្តនោះខ្លួនឯងឡើងវិញ “។

ប្រភព៖ BBC