លេងនៅត្រឹមជប៉ុនមែន! តែតម្លៃខ្លួន Theerathon ខ្ពស់ជាង Van Hau ដែលធ្លាប់លេងនៅអឺរ៉ុប ៦ ដង

1048

យោងតាមស្ថិតិ transfermarkt បានបង្ហាញពីតួរលេខតម្លៃខ្លួនរបស់ខ្សែការពារថៃ Theerathon Bunmathan ខ្ពស់ជាងកីឡាករវៀតណាម Doan Van Hau ដែលលេងក្នុងតំណែងការពារដូចគ្នាចំនួន ៦ ដង។

Theerathon ដែលជាកីឡាកររបស់ក្លឹបជប៉ុន Yokohama F.Marinos មានតម្លៃខ្លួន ៩៥មុឺនដុល្លារ បើធៀបជាមួយ Doan Van Hau ខ្សែការពារឆ្នើមវៀតណាមដែលទើបត្រលប់ពីក្លឹបហូឡង់ SC Heerenveen មកកាន់ Hanoi FC វិញគឺត្រឹមតែ ១៧មុឺនដុល្លារប៉ុណ្ណោះ។

សម្រាប់ Theerathon ត្រូវបានគេចាត់ទុកថាជាកីឡាករថៃម្នាក់ដែលទទួលបានជោគជ័យបំផុតក្នុងវិស័យបាល់ទាត់អន្តរជាតិ។ រូបគេជាកម្លាំងសំខាន់ដែលជួយ Yokohama F.Marinos ក្នុងការឈ្នះជើងឯក J.League លើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។

ខណៈដែល Van Hau គឺជាកីឡាករប្រវត្តិសាស្ត្រម្នាក់របស់វៀតណាម ដែលបានផ្លាស់ទៅលេងនៅលីគកំពូល និងចូលរួមជាមួយក្លឹបដ៏ល្បីរបស់ប្រទេសហូឡង់។