លេងបាល់សុខៗ អតីតខ្សែប្រយុទ្ធ Atletico Madrid មួយរូបក្លាយជាអ្នកចម្រៀង

2813

បន្ទាប់ពីអាជីពជាកីឡាករបាល់ទាត់ហាក់ធ្លាក់ទម្រង់លេងខ្លាំង គួរផ្សំនិងបញ្ហារបួសញ៉ាំញីមិនឈប់ឈរកីឡាករ Jackson Martinez បានសម្រេចចិត្តជ្រកក្រោមម្លប់សាសនា ហើយក្លាយជាអ្នកចម្រៀងច្រៀងភាសាបាលីយ៉ាងស្ទាត់ជំនាញ។

Former Atlético and Porto star Jackson Martínez on VfB Stuttgarts's radar |  Transfermarkt

អតីតខ្សែប្រយុទ្ធដែលបានផ្លាស់មកកាន់ក្រុម Atlectico Madrid ពី FC Porto កាលពីឆ្នាំ ២០១៥ រូបនេះលេងមិនល្អទាល់តែសោះ ដោយរកបានតែ ២ គ្រាប់គត់ក្នុង ១៥ ប្រកួតសម្រាប់ក្រុមអេស្ប៉ាញ ។

នៅឆ្នាំ ២០១៦ Martinez ក៏បានផ្លាស់មកកាន់ក្លឹបចិន Guangzhou Evergrande រួចបន្តផ្លាស់ទៅកាន់ក្លឹបព័រទុយហ្កាល់ Portimonense រហូតដល់បច្ចុប្បន្ន ។

Jackson Martínez - Player profile | Transfermarkt

ថ្លែងតាមការសន្ទនានៅក្នុងកម្មវិធី Noticias Vamos របស់ប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ Movistar Plus កីឡាករសញ្ជាតិកូឡុំប៊ីវ័យ ៣៤ ឆ្នាំ បានបង្ហើបរឿងរ៉ាវដែលធ្វើឲ្យរូបគេសម្រេចចិត្តប្តូរអាជីពបែបនេះថា ” វាជាពេលវេលាដ៏សំខាន់មួយក្នុងជីវិតរបស់ខ្ញុំ នៅពេលដែលខ្ញុំធ្វើការវះកាត់របួសចំនួន ២ ដង វាបណ្តាលឲ្យខ្ញុំខកខានលេងបាល់ដល់ទៅ ២ ឆ្នាំ ហើយនៅពេលនោះខ្ញុំក៏បានលះបង់ខ្លួន ហើយសម្រេចចិត្តសរសេរ និងចេញជាអាល់ប៊ុម “។