លេចលឺថាខ្សែប្រយុទ្ធជួយ Ulsan Hyundai ឈ្នះជើងឯក ACL 2020 កំពុងត្រូវបានក្លឹបចិនទាក់ទង

98

ខ្សែប្រយុទ្ធរកបាន ៧ គ្រាប់ក្នុងក្របខ័ណ្ឌ AFC Champions League 2020 កីឡាករ Júnior Negrão កំពុងត្រូវបានក្លឹបលីគកំពូលចិនដាក់សំណើរចង់បាន ។

កីឡាករប្រេស៊ីលរូបនេះ ជាកម្លាំងសំខាន់ដែលជួយ Ulsan Hyundai ក្លាយជាជើងឯកពានរង្វាន់ទ្វីបអាស៊ីក្នុងឆ្នាំ ២០២០ នេះ ។ លើសពីនេះរូបគេរកបាន ២៦ គ្រាប់ផងដែរនៅ K-League ដើម្បីក្លាយជា Top Scorer ខណៈ Ulsan បញ្ចប់ត្រឹមជើងឯករង។

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា Júnior Negrão បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លឹប Changchun Yatai ជាក្រុមលីគទី ២ ដែលនិងត្រូវឡើងមកក្របខ័ណ្ឌកំពូលក្នុងរដូវកាល ២០២១ នេះ ។

Júnior Negrão បច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំបានចំណាយពេល ៣ រដូវកាលនៅកូរ៉េខាងត្បូងជាមួយ Ulsan Hyundai ដោយបានជួយក្រុមឈ្នះជើងឯក K-League ២ លើក (២០១៩,២០២០) FA Cup ២ លើក (២០១៨,២០២០) និងពានរង្វាន់ AFC Champions League រដូវកាល ២០២០ ។