ក្លឹប Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២៨ លានផោនសម្រាប់ខ្សែប្រយុទ្ធ Krzysztof Piatek របស់ក្លឹប AC Milan ដើម្បីយកមកជំនួស Harry Kane ដែលកំពុងរងរបួស។
ប្រភពពី The Sun អះអាងថា ខ្សែប្រយុទ្ធប៉ូឡូញវ័យ ២៤ ឆ្នាំគ្រោងនឹងចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹបនៅទីក្រុងឡុងដ៍ បន្ទាប់ពីពិនិត្យសុខភាពចប់រួចរាល់ក្នុងរយៈពេល ៤៨ ម៉ោងទៀត។
គួរដឹងដែរថា Piatek បានផ្ទេរពីក្លឹប Genoa ក្នុងតម្លៃ ៣០ លានផោនមក AC Milan កាលពីរដូវកាលមុន ហើយបច្ចុប្បន្នរកបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹបអុីតាលី។
ប្រភព៖ The Sun