ល្បីថា Yaya Toure និងផ្លាស់មក​លេងឲ្យក្រុមមួយនៅតំបន់អាស៊ានឆាប់ៗនេះ

1395

មានការសន្និដ្ឋានមួយថា អតីតខ្សែបម្រើ​ក្រុម Barcelona និង Manchester City កីឡាករ Yaya Toure អាចនិងមកលេងឲ្យក្រុមមួយនៅបណ្តាលីគក្នុងតំបន់អាស៊ាន។​

ការអះអាង​នេះ បន្ទាប់ពីក្រុមហ៊ុន Harcus Consultancy Group ដែលជាភ្នាក់ងារបាល់ទាត់មានមូលដ្ឋាននៅប្រទេសវៀតណាម និងសិង្ហបុរី បាននិងកំពុងស្វែងរកក្លឹបដែលសាកសមសម្រាប់កីឡាករវ័យ ៣៧ ឆ្នាំក្នុងតំបន់អាស៊ាន។ ស្របពេក Yaya ទើបតែផុតកុងត្រាជាមួយក្លឹបចិន Qingdao Huanghai។​

នាយកប្រតិបត្តិក្រុមហ៊ុនលោក Richard Harcus បានបង្ហើបថា “Yaya Toure ត្រៀមខ្លួនបន្តលេងនៅអាស៊ី លោកនិងក្រុមហ៊ុនកំពុងស្វែងរកក្លឹបដែលសាកសមសម្រាប់កីឡាករក្នុងតំបន់អាស៊ាន“។​

ទន្ទឹម​ជាមួយគ្នានេះ មានក្របខ័ណ្ឌលីគកំពូលរបស់ប្រទេស ៤ ប៉ុណ្ណោះ​ដែលគេរំពឹងថាអាចទាក់ចិត្តខ្សែបម្រើលំដាប់ពិភពលោកមួយនេះដើម្បីចូលរួមបានមាន ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី​។​

គួរដឹងដែរថា​ Yaya Toure ធ្លាប់ជាកីឡាកររបស់ក្រុម Barcelona ជួយក្រុមឈ្នះ La Liga ២ ដង និង UEFA Champions League ១ ដងមុនផ្លាស់ទៅលេងអោយក្រុម Manchester City ដោយបង្ហាញខ្លួនបាន ២៣០ ដងរកបាន ៥៩ គ្រាប់និងឈ្នះ Premier League ២ ដងនិង League Cup ១ ដង។