ជាថ្មីម្តងទៀត យោងតាមគេហទំព័រ Ball Thai បានឲ្យដឹងថាក្លឹបលីគកំពូលថៃ BG Pathum United ហ៊ានផ្តល់ឲ្យអតីតខ្សែប្រយុទ្ធ Buriram United, Diogo Luís Santo នៅតម្លៃពលកម្ម ៤ លានបាត (១៤ មុឺនដុល្លា) ក្នុង ១ ខែដើម្បីយកមកចូលរួម។
តារាស៊ីថ្លៃវ័យ ៣៣ ឆ្នាំរូបនេះសល់កុងត្រាតែ ១ រដូវកាលនេះទៀតប៉ុណ្ណោះជាមួយក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’zim ជាមួយនិងការផ្ទេរចេញដោយគ្មានតម្លៃខ្លួន។
ទោះយ៉ាងណាប្រភពមិនផ្លូវការខាងលើ បានបញ្ជាក់ថា BG Pathum United បាននិងកំពុងចរចាដោយហ៊ានឲ្យតម្លៃពលកម្មដ៏មហាសាល ដើម្បីយករូបគេមកកាន់លីគកំពូលថៃជាលើកទី ២ ត្រៀមបន្តរដូវកាលលីគដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ ២០២០។
សម្រាប់ Diogo Luís Santo បានផ្លាស់ទៅចូលរួមជាមួយ Johor ក្នុងរដូវកាល ២០១៩ រូបគេរកបាន ២២ គ្រាប់ និង Assist បាន ៩ គ្រាប់ក្នុងរដូវកាលដំបូង។ ខណៈរដូវកាល ២០២០ នេះរកបាន ២ គ្រាប់ក្នុង ៤ ប្រកួត ជួយ Johor មាន ១០ ពិន្ទុស្ថិតនៅកំពូលតារាង Super Liga ម៉ាឡេស៊ី។