ល្បី! Buriram United ទិញបានខ្សែប្រយុទ្ធ ជាអតីតកីឡាករក្លឹប Olympiacos

1246

ល្បីថាក្លឹបយក្សលីគកំពូលថៃ Buriram United ទិញបានខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Marko Scepovic ពីក្លឹបលីគកំពូលទួកគី Caykur Rizespor ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការ។

Related image

កីឡាករវ័យ ២៩ ឆ្នាំរូបនេះមានកម្ពស់ ១,៨៩ ម៉ែត្រ ធ្លាប់មានបទពិសោធន៍ជាមួយបណ្តាក្លឹបមួយចំនួននៅអឺរ៉ុបដូចជា Partizan, Olympiacos, Mallorca និងចុងក្រោយនេះចូលរួមជាមួយក្រុម Caykur Rizespor របស់ក្របខ័ណ្ឌលីគកំពូលទួកគី Süper Lig។

លើសពីនេះ Marko Scepovic ក៏ធ្លាប់ជាប់ក្រុមជម្រើសជាតិស៊ែប៊ីយុវជនអាយុក្រោម ១៩ ដល់ ២១ ឆ្នាំ ក៏ដូចជាឈុតធំក្នុងឆ្នាំ ២០១២-២០១៣។