ល្បី Theerathon ម្តងទៅចិនម្តងទៅថៃ! ឥលូវមកស្តាប់គាត់បកស្រាយដើម្បីឲ្យអស់ចម្ងល់

289

ខ្សែការពារស្លាបជនជាតិថៃ Theerathon Bunmathan បានបញ្ជាក់យ៉ាងច្បាស់ថារូបគេចង់បន្តលេងនៅ J-League ដោយមិនទាន់ចង់ត្រលប់មកប្រទេសថៃវិញឡើយ ។

កន្លងមកមានដំណឹងលេចលឺថាក្លឹប BG Pathum United គ្រោងផ្តល់ឲ្យ Yokohama F.Marinos ជាទឹកប្រាក់ប្រមាណ ១,៣៣ លានដុល្លារដើម្បីយកកីឡាករវ័យ ៣០ ឆ្នាំរូបនេះមកកាន់ក្របខ័ណ្ឌ Thai League 1 សារជាថ្មី ។ ហើយក្រុមលីគកំពូលចិន Shanghai Shenhua ក៏ចាប់អារម្មណ៍ក្នុងការផ្ទេរយក ។

ក្នុងដំណើរវិវត្តន៍មកលេងស្រុក Theerathon បានថ្លែងប្រាប់សារព័ត៌មានថា៖ “ខ្ញុំសប្បាយចិត្តដែលបានលេងនៅ J-League ។ ខ្ញុំមានគ្រូបង្វឹកដ៏អស្ចារ្យ មិត្តរួមក្រុមដែលគោរពគ្នា ហើយយើងកំពុងបង្ហាញនៅទម្រង់លេងដែលមានប្រសិទ្ធភាព”។ “ការលេងក្នុង J-League គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំមានបំណងបន្តលេងនៅទីនេះ” ។

បន្ទាប់ពីកាន់កាប់តំណែងកំពូលតារាង Thai League 1 ហើយមានឈ្មោះស្វ័យប្រវត្តិឈានទៅចាប់ពូល AFC Champions League រដូវកាលក្រោយ, BG Pathum ចង់ពង្រីកសក្តានុពលក្រុមដើម្បីឲ្យមានភាពខ្លាំងក្លាក្នុងការប្រឡូកនៅឆាកពានង្វាន់ទ្វីបអាស៊ីមួយនេះ ។

ដោយកន្លងមកពួកគេធ្លាប់បានចុះហត្ថលេខាលើកីឡាករឆ្នើមៗជាច្រើន ពីក្រុមគូប្រជែងក្នុងស្រុកដូចជា Sarach Yooyen និង Andres Nunez ហើយថ្មីៗនេះក្រុមក៏បាននាំយកអតីតខ្សែប្រយុទ្ធ Buriram United កីឡាករ Diogo Luis Santo ពីក្លឹបម៉ាឡេស៊ី Johor Darul Ta’zim មកវិញផងដែរ ។