ល្អម្លេះ Haaland! បង្ហាញ​ខ្លួនដំបូងឲ្យ Dortmund រកបាន Hat-Trick

388

ខ្សែប្រយុទ្ធដែលក្លឹប ​Borussia Dortmund ទិញពី Red Bull Salzburg ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ​ Erling Braut Haaland ​រក​បាន​ Hat-Trick នៅ​ថ្ងៃ​បង្ហាញ​ខ្លួនប្រកួត​ដំបូងឲ្យក្លឹបថ្មី។​​

កីឡាករ​សញ្ជាតិន័រវែសវ័យ​១៩​ឆ្នាំ​រូបនេះ បាន​ប្ដូរ​ចូល​នៅ​នាទី ​៥៦’ ​ហើយ​ប្រើពេល​ត្រឹមចន្លោះ ​២០ ​នាទី​ប៉ុណ្ណោះ​​រកបាន ៣ គ្រាប់ដោយគ្រាប់ទី ១ ផ្តើមត្រឹម ៣ នាទីក្រោយប្តូរចូល ក្នុងជ័យជម្នះ​ Dortmund លើ​ម្ចាស់​ផ្ទះ Augsburg ក្នុង​លទ្ធផល​ ៣-៥។​

លទ្ធផល​នេះ​បាន​ធ្វើ Dortmund ​ឈរ​នៅ​លេខ ​៤ ​ក្នុង​តារាង​ Bundesliga មាន ៣៣ ​ពិន្ទុ​តាម​ពី​ក្រោយ​លេខ ​១​ RB Leipzig ចំនួន ៤ ពិន្ទុ​ប៉ុន្តែ​៕ ​

ទស្សនា​វីដេអូ​ហាយឡាយ