Atletico Madrid បានបរាជ័យយ៉ាងភ្ញាក់ផ្អើល ក្រោមស្នាដៃក្រុមលីគទី ៣ Leonesa ដោយលទ្ធផល ២-១ ក្នុងម៉ោងបន្ថែម ធ្លាក់ចេញពីពានរង្វាន់ Copa del Rey។
Atletico មានឱកាសនាំមុខមុននៅនាទី ៦២’ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Angel Correa តែក្រោយ ២០ នាទីបន្ទាប់ Julen Castaneda ក៏រកបានគ្រាប់បាល់តាមស្មើឲ្យ Leonesa វិញ រហូតឈានទៅដល់ការថែមម៉ោងទើបកីឡាករ Sergio Benito អាចរកគ្រាប់ជ័យជម្នះឲ្យ Leonesa បាននៅនាទី ១០៨’។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ដែល Atletico Madrid បានចាញ់ក្រុមមកពីក្របខ័ណ្ឌទាបជាងខ្លួនក្នុងការប្រកួត។ ហើយនេះក៏ជាការបរាជ័យលើកទី ៣ ជាប់ៗគ្នារបស់ Atletico ផងដែរក្នុង ៣ ប្រកួតចុងក្រោយ។
ទស្សនាវីដេអូហាយឡាយ