Rivaldo ថា Mbappe គួរតែធ្វើរឿងនេះ បើចង់ស្នងតំណែងរបស់ Messi និង Ronaldo

237

ម្ចាស់ពាន Ballon d’or ឆ្នាំ ១៩៩៩ Rivaldo បានបង្ហើបពីអ្វីដែល ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ត្រូវធ្វើដើម្បីឈានដល់កំរិតរបស់ Lionel Messi និង Cristiano Ronaldo។

អតីតវីរៈបុរសបាល់ទាត់ប្រេស៊ីល រូបនេះមានទស្សនៈថាតារាឆ្នើម Paris Saint-Germain ត្រូវការធានាការផ្លាស់ទៅកាន់ La Liga ឬ Premier League ដើម្បីបញ្ជាក់ថាខ្លួនជាអ្នកស្នងតំណែងរបស់កំពូលកីឡាករបាល់ទាត់ Messi ឬ Ronaldo បច្ចុប្បន្ន។ លោកបានបន្ថែមទៀតថាកីឡាករឆ្នើមចាំបាច់ត្រូវលេងក្នុងលីគល្អៗ។

Louis Saha has claimed Man United should target Kylian Mbappe

ទោះយ៉ាងណា Rivaldo ដែលធ្លាប់លេងឲ្យ Barcelona នៅចន្លោះឆ្នាំ ១៩៩៧ និង ២០០២ ថែមទាំងបានបញ្ជាក់ថាវាជាការលំបាកសម្រាប់ក្រុម Barcelona ក្នុងការចុះហត្ថលេខាជាមួយកីឡាករបារាំងរូបនេះផងដែរ។ លោកថា៖“ ខ្ញុំគិតថាវាជាការលំបាកសម្រាប់ Barcelona ក្នុងការចុះហត្ថលេខាជាមួយ Mbappe នាពេលអនាគត ព្រោះគាត់មានតម្លៃខ្លួនថ្លៃណាស់ ដោយសារគាត់នៅក្មេង ហើយជាម្ចាស់ជើងឯកពានពិភពលោក World Cup 2018 រួមជាមួយសមត្ថភាពធម្មជាតិ ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានសក្តានុពលធំបំផុតនៅក្នុងពិភពបាល់ទាត់។

France's Kylian Mbappe and Argentina captain Lionel Messi.

ចុងក្រោយលោកក៏បានបន្តទៀតថា ៖ ដោយគោរពទៅកាន់ក្លិប PSG ខ្ញុំជឿជាក់ថា Mbappe គួរតែចាកចេញទៅក្រុមអេស្ប៉ាញ ឬអង់គ្លេសនាពេលអនាគតដើម្បីបញ្ជាក់ថាគាត់ជាកីឡាករល្អមួយរូបដើម្បីឈានទៅអាចជំនួសតំណែងរបស់ Messi ឬ Ronaldo បាន។

ប្រភព៖ Fox Sport Asia