វៀតណាម ចំណាយ ៦,៤ លានដុល្លារជួសជុលកីឡដ្ឋាន My Dinh ត្រៀមស៊ីហ្គេមលើកទី ៣១

212

ពហុកីឡាដ្ឋាន My Dinh របស់វៀតណាម នឹងធ្វើការជួសជុលកែលំអ ដោយប្រើទំហំទឹកប្រាក់ចំនួន ១,៥០ ពាន់លានដុង (៦,៤ លានដុល្លារ) នៅចុងខែតុលាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣១ ។

Vietnam to upgrade My Dinh Stadium ahead of 2021 SEA Games

លោក Nguyen Viet Tien នាយកគ្រប់គ្រងពហុកីឡដ្ឋាន My Dinh បានឲ្យដឹងថា ការជួសជុលកែលំអនឹងប្រព្រឹត្តទៅចាប់ពីចុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។ ខណៈប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកទី ២ របស់ខ្លួនក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្វើលើកដំបូងក្នុងឆ្នាំ ២០០៣។

ព្រឹត្តិការណ៍ដែលធ្វើរៀងរាល់ ២ ឆ្នាំម្តងនេះមានការចូលរួមពីបណ្តាប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយវៀតណាមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំ ២០១៩ ដោយទទួលបានមេដាយសរុបចំនួន ២៨៨ គ្រឿង ក្នុងនោះមានមេដាយមាស ៩៨ គ្រឿង។