វៀតណាម មានកូនកាត់មួយលេងនៅក្លឹបធំអាមេរិក គ្រោងហៅមកចូលក្រុមជម្រើសជាតិ

245

អតីតកីឡាករជម្រើសជាតិបារាំងអាយុក្រោម ១៨ ឆ្នាំ Jason Quang-Vinh Pendant កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្របាល់ទាត់វៀតណាមដែលចង់ឲ្យគ្រូបង្វឹកលោក Park Hang-seo នាំយករូបគេមកចូលរួមក្នុងក្រុមជម្រើសជាតិត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០២០។

Jason Pendant ថ្មីៗនេះបានផ្លាស់ទៅចូលរួមជាមួយក្រុមអាមេរិក New York Red Bulls បន្ទាប់​ពីចំណាយពេល ៤ រដូវកាល​លេងឱ្យក្រុមលីគទី ២ បារាំង Sochaux ដោយបង្ហាញខ្លួនសរុប ១០០ ប្រកួត។

ខ្សែបម្រើវ័យ ១៨ ឆ្នាំកម្ពស់ ១,៧៧ ម៉ែត្រ​រូបនេះ មានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិវៀតណាមត្រូវបានគេរាយការណ៍ថាបានស្ថិតក្រោមការឃ្លាំមើលរបស់សហព័ន្ធបាល់ទាត់វៀតណាម VFF តាំងតែពី ២ ឆ្នាំមុនមកម្លេះ ដើម្បីយករូបគេមកពង្រឹងសក្តានុពលក្នុងក្រុមជម្រើសជាតិ។

យោងតាមរបាយការណ៍របស់គេហទំព័រ Transfermarkt ក៏បានដាក់កីឡាករ Jason Pendant ក្នុងតម្លៃ ៧២៥,០០០ ផោន មានន័យ​ថាប្រសិនបើ Jason Pendant យល់ព្រមលេងឲ្យក្រុមជម្រើសជាតិវៀតណាមនោះរូបគេនិងក្លាយជាកីឡាករថ្លៃជាងគេក្នុងក្រុម។