វៀតណាម U22 ជាក្រុមអាស៊ានតែមួយគត់ មានឈ្មោះទៅលេងពាននៅបារាំងចុងឆ្នាំនេះ

534

ក្រុមជម្រើសជាតិអាយុក្រោម ២២ វៀតណាម នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់ Toulon Tournament នៅប្រទេសបារាំងខែធ្នូនេះ។

U22 Vietnam wins against U22 Singapore in a close match | Culture ...

ការប្រកួតនេះមានម្ចាស់ផ្ទះបារាំង និងក្រុមចំនួន ១១ ផ្សេងទៀតមកពីទ្វីបផ្សេងៗគ្នា។ ខណៈប្រេស៊ីលគឺជាក្រុមការពារតំណែងជើងឯក។

លោក Tran Quoc Tuan អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជាក់ពីការចូលរួមថា នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុម ព្រោះពួកយើងនឹងត្រូវប្រកួតជាមួយក្រុមអឺរ៉ុប និងអាមេរិក ហើយនឹងក្លាយជាការរៀបចំខ្លួនដ៏ល្អសម្រាប់ការប្រកួតជម្រុះ AFC U23 ឆ្នាំ ២០២២ និងស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១។