វៀតណាម U23 នឹងប្រកួតមិត្តភាពទល់ បារ៉ែន U23 មុន AFC U23 ចូលមកដល់

277

ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២៣ឆ្នាំ នឹងប្រកួតមិត្តភាពជាមួយជម្រើសជាតិ បារ៉ែនអាយុក្រោម ២៣ឆ្នាំ ដើម្បីត្រៀមកំដៅសាច់ដុំមុនពានរង្វាន់ AFC U23 Championship ឆ្នាំ ២០២០។

Image result for Vietnam U-23

ក្រុមគ្រូបង្វឹកកូរ៉េខាងត្បូងលោក Park Hang-seo បានយកថ្ងៃទី ៣ ខែមករា ពោលគឺ ៥ ថ្ងៃមុនព្រឹត្តិការណ៍ពានរង្វាន់ធំប្រចាំទ្វីបអាស៊ីដែលរៀបចំឡើងក្នុងប្រទេសថៃ នៅថ្ងៃទី ៨ ដល់ ២៦ ខែមករាឆ្នាំ ២០២០ ចូលមកដល់។

Vietnam

គួររំលឹកថា ក្រុមវៀតណាមអាយុក្រោម ២៣ឆ្នាំ ធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC U23 Championship ឆ្នាំ ២០១៨ ម្តងរួចមកហើយ គ្រាដែលពួកគេបានចាញ់ក្រុមអាយុក្រោម ២៣ឆ្នាំរបស់ប្រទេសអ៊ូសបេគីស្ថាន ដោយលទ្ធផល ២-១ នាពេលនេះ។ ខណៈឆ្នាំនេះក្រុមរហស្សនាមផ្កាយមាស នឹងត្រូវប្រកួតបើកឆាកជាមួយ អារ៉ាប់រួម នៅថ្ងៃទី ១០ ខែមករា មុនពេលប៉ះ ហ្សកដានី នៅថ្ងៃទី ១៣ ខែមករា និងកូរ៉េខាងជើងនៅថ្ងៃទី ១៦ ខែមករា។ ចំណែកឯ បារ៉ែនស្ថិតក្នុងពូល A រួមជាមួយម្ចាស់ផ្ទះថៃ អូស្ត្រាលី និងអ៊ីរ៉ាក់។